សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 15, 2017

លោកហ៊ុន សែនទាមទារឲ្យអាមេរិកបកស្រាយរឿងបង្រៀន យុទ្ធសាស្ត្រដល់លោកកឹម សុខាមកផ្តួលរំលំរដ្ឋាភិបាល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ សុក្រនេះ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​បកស្រាយ​រឿង​អាមេរិក​បង្រៀន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មក​ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​លោក
​ដោយ​យក​គំរូនៅ​ប្រទេស​យូហ្គោស្លាវី (Yugoslavia) និង​ស៊ែបី (Serbia) ជាដើម
​​នៅ​ចំពោះមុខ​កម្មករ​-កម្មការនីរោងចក្រ​ជា​ច្រើន​រយ​នាក់ នៅ​ថ្ងៃ​ទី១៥ កញ្ញានេះ លោក នាយករដ្ឋ មន្ត្រី ហ៊ុន សែនថ្លែង​សារ​ខ្លាំង​ៗថា រដ្ឋបាល​អាមេរិក​៤​ជំនាន់​ចុងក្រោយ​នេះ មិន​អាច​គេច​ពី​ការ​ទទួល​ខុសត្រូវ​ដោយ​មិន​បកស្រាយ​ករណី​នេះ​ទេ។ លោក​ថា លោក កឹម សុខា និយាយ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អាមេរិក ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។
លោកបញ្ជាក់ខ្លាំងៗថា៖ «តើ កឹម សុខា និយាយ​ពិត ឬ​ភូត?»

បន្ថែម​ពី​នេះ​លោក ហ៊ុន សែន សួរ​ទៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ថា៖ «តើ​គិត​ដូចម្ដេច​បាន​ជា​ប្រាប់​ពលរដ្ឋ​ខ្លួន​អោយ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​នៅ​កម្ពុជា? តើ​អាមេរិក​ដឹង​ថា​មាន​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​នៅ​កម្ពុជា ឬ​អាមេរិក​ចង់​វាយ​មីស៊ីល​មក​កម្ពុជា? បើ​អាមេរិក​ដឹង​ព័ត៌មាន​ពី​ភេរវកម្ម​នៅ​កម្ពុជា​មែន សូម​ឲ្យ​អាមេរិក​ប្រាប់​មក ក្នុង​នាម​ជា​ដៃ​គូរ​ប្រឆាំង​ភេរវកម្ម»
លោក ហ៊ុន សែន ក៏​ប្រាប់​ទៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កុំ​តាំង​ខ្លួន​ជា​ឪ​ម៉ែ​របស់​កម្ពុជា ហើយ​លោក​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​ក្រោកឈរ​ឡើង ដោយ​ប្រកាន់​ជាតិ​និយម​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេសដើម្បីការពារ​ឯករាជ្យ និង​សេរីភាព និង​អធិបតេយ្យ​របស់​ខ្លួន។​ លោក ហ៊ុន សែន ​រំលឹក​ថា លោក​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៦៥ ដែល​ពលរដ្ឋ​ខ្មែរ​តវ៉ា​ប្រឆាំង​អាមេរិក​កើត​ឡើង​វិញ​ទេ។
អាជ្ញាធររដ្ឋាភិបាល​​របស់​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​​យប់​រំលង​អធ្រាត្រ ចូលថ្ងៃ​ទី​៣ ខែ កញ្ញា ឆ្នាំ ២០១៧ហើយ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​អំពើ​ក្បត់ជាតិ ដែល​លោក ហ៊ុន សែន ចោទ​អាមេរិកដោយត្រង់ៗ​ថា ​នៅ​ពី​ក្រោយ​ខ្នង បក្ស ប្រឆាំង បន្ទាប់​ពី​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​បញ្ចេញ​វីដេអូ​លោក កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី(Australia) កាល​ពី​ឆ្នាំ​២០១៣ ថាលោកមានមន្ត្រី NGO អាមេរិកនិងសាស្ត្រាចារ្យសាក ល
វិទ្យាល័យ នៅអាមេរិក បានបង្រៀនលោកពីយុទ្ធសាស្ត្រតាមបែបបដិវត្តន៏ នៅប្រទេស​យូហ្គោស្លាវី (Yugoslavia) និង​ស៊ែបី (Serbia) ជាដើម
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរ មិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បី ឆ្លើយតបនឹងការទាមទាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននៅឡើយទេ។ ក៏ប៉ុន្តែកាល
ពីដើមសប្រាហ៏នេះ លោក វីល្លៀម ហៃដ្ត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានបដិសេធការចោទប្រកាន់ របស់រដ្ឋាភិបាលកម្ពុជា ដែលថា សហរដ្ឋអាមេរិកនៅពីក្រោយលោក កឹម សុខានិងគណបក្ស សង្គ្រោះជាតិ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើបដិវត្តន៏ពណ៌នៅកម្ពុជា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger