សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 11, 2017

ក្រុមតំណាងរាស្ត្របក្សប្រឆាំងប្រមូលផ្តុំតវ៉ាមុខពន្ធនាគារ ត្រពាំងផ្លុងឲ្យដោះលែងលោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ត្បូងឃ្មុំ)៖ ក្រុមអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នាំគ្នាប្រមូលផ្តុំតវ៉ានៅមុខពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះដើម្បីទាមទារឲ្យមានការដោះ លែង មេបក្សរបស់ខ្លួន លោកកឹម សុខាដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។
ខណះនោះដែរ កងកម្លាំងសមត្ថកិច្ចជិត៦០០នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃនេះថា កម្លាំងសមត្ថកិច្ច
ជិត ៦០០នាក់ ដែលកំពុងការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ មានកម្លាំងនគរបាល កម្លាំងកងរាជ អាវុធហត្ថ កម្លាំងយោធាខេត្ត និងកម្លាំងប្រជាការពារផងដែរ ក្រោយទទួលដំណឹងថា ក្រុម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នាំគ្នាមកតវ៉ានៅទីនេះ។
សូមជំរាបថា ថ្មីៗនេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធមិន
អនុញ្ញាត ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបសូរសុខទុក្ខលោក កឹម សុខា ប្រធាន
គណបក្ស នៅក្នុងពន្ធនាគារត្រពាំងថ្លុងនោះទេ ដោយលោកចៅក្រមពន្យល់ថា សំណុំរឿងនេះកំពុង ស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៧ លោកស្រី មូរ សុខហួរ បានសរសេរលិខិតទៅចៅក្រម គី ឬទ្ធី សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងថ្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងលិខិតស្នើសុំនោះ ក្រៅពីលោកស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រ
មណ្ឌលតាកែវ លោក ស៊ុន ឆ័យ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រ មណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ដែលមានបំណងចូលសួរ
សុខទុក្ខលោក កឹម សុខា។
ការចាប់ខ្លួនលោកកឹម សុខានេះក៏មានការថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែនយ៉ាងខ្លាំងផង ដែរ តែលោកហ៊ុន សែននិងរដ្ឋាភិបាលទាំងមូលរបស់លោកមិនបានចាប់អារម្មណ៏នោះទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger