សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 15, 2017

ក្រសួងព័ត៌មានថាវិទ្យុអាស៊ីសេរីកំពុងដើរលើផ្លូវងងឹតដោយ បំបែកបុគ្គលិកធ្វើការ តាមផ្ទះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ​។


មន្ត្រីក្រសួងព័ត៌មាន អះអាងថាវិទ្យុអាស៊ីសេរី នៅពេលនេះកំពុងបំបែកបុគ្គលិកឲ្យធ្វើការតាមផ្ទះ ហើយប្រកាសថាខ្លួនបានបិទការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ។
លោកអ៊ុក គឹមសេងអ្នកនាំពាក្យក្រសួងនេះ បានចោទថា វិទ្យុអាស៊ីសេរីធ្វើបែបនេះ គឺកំពុងដើរលើ ផ្លូវងងឹត ខុសពីស្ថាប័នព័ត៌មានផ្សេងទៀត ហើយទង្វើនេះគឺខុសច្បាប់។
លោក អ៊ុក គឹមសេង ព្រមានថា បើសិនជា វិទ្យុមួយនេះ បន្ដសកម្មភាពខុសច្បាប់ទាំងនេះ គឺ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ នឹងមានវិធានការតាមច្បាប់ ដោយមិនឲ្យ វិទ្យុអាស៊ីសេរី មានវត្តមាន ក្នុងប្រទេសកម្ពុជាទៀតឡើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនិយាយប្រាប់ថា បើអាស៊ីសេរី បញ្ចប់វត្តមាន តាមដូចសេចក្ដីថ្លែង ការណ៍របស់គាត់ ជារឿងរបស់គាត់បានន័យថា គាត់លែងមានវត្តមាននៅកម្ពុជាទៀតហើយ។​ (តែនេះ) គាត់រៀបចំក្រុមការងារគាត់ នៅទីងងឹត នេះជាព័ត៌មានដែលខ្ញុំបានដឹង ដូច្នេះ យើងមើល ពីបំណងរបស់គាត់ ចុះទម្រាំគាត់បំបែកខ្លួនទៅធ្វើការនៅទីងងឹត គាត់នឹងនាំគ្នាទៅធ្វើការរបៀប ចារកម្ម។ ខ្ញុំគ្រាន់តែប្រាប់ថា នៅក្នុងការងារផ្លូវការ គាត់អត់មានក្នុងបញ្ជីរបស់ក្រសួងព័ត៌មានទេ ហើយគិតខ្លួនឯងទៅ ខ្ញុំអត់បានហាមឃាត់ថា អ្នកឯងអត់អាចសរសេរអីបានទេ ប៉ុន្ដែបើនិយាយពី កិច្ចការងារផ្លូវច្បាប់ អូខ្ញុំអាស៊ីសេរី រាយការណ៍ពីនេះ អ្នកឯងអាស៊ីសេរី ពីអម្កាល់»
យ៉ាងណាក៏ដោយ លោក អ៊ុក គឹមសេង អះអាងថា ក្រសួងព័ត៌មាន នៅតែបើកផ្លូវ ឲ្យមានការ សម្របសម្រួលគ្នា ដើម្បីឲ្យវិទ្យុមួយនេះ បន្ដប្រតិបត្តិការរបស់ខ្លួន។
មន្ដ្រីរដ្ឋាភិបាលដដែលនេះព្រមានថា វិទ្យុអាស៊ីសេរី ដែលប្រតិបត្តិការជិត២០ឆ្នាំនោះ នឹងលែងមាន វត្តមានបន្ដទៀតនៅកម្ពុជា ប្រសិនបើស្ថានីយវិទ្យុមួយនេះ បន្ដប្រព្រឹត្តអំពើបំពានច្បាប់បែបនេះ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រទី១៥សីហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ដដែលថ្លែងថា ការបិទការិយាល័យនៅទីក្រុងភ្នំពេញ គឺជាការសម្រេចចិត្តរបស់វិទ្យុអាស៊ីសេរីខ្លួនឯង បន្ទាប់ពីវិទ្យុ មួយនេះ ខកខានមិនបានចុះបញ្ជី និងចុះឈ្មោះបើកការិយាល័យ ជាមួយក្រសួងព័ត៌មាន។​
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី ប្រចាំរាជធានីភ្នំពេញ បានទេ នៅរសៀលនេះ។
ក៏ប៉ុន្តែ ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២កញ្ញា វិទ្យុ​អាស៊ីសេរី ឲ្យដឹងថាខ្លួន បាន​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​​នៅ​ទីក្រុង​ភ្នំពេញ​មួយ​រយៈពេល ក្រោយដំណើរការជិត២០ឆ្នាំ។ ករណីនេះ វិទ្យុ​អាស៊ីសេរី ចោទថា រដ្ឋាភិបាលកំពុង​ធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។
ចំណែក នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានច្រានចោលការ ចោទប្រកាន់ទាំងនេះ ដោយថា វិទ្យុអាស៊ីសេរីមានចេតនាទុច្ចរិត និងបំភាន់សាធារណៈមតិ។
កាលពីថ្ងៃទី៤ ខែកញ្ញានេះ កាសែត ឌឹ ខេមបូឌា ដេលី ក៏បានបិទការិយាល័យរបស់ខ្លួនផងដែរ ខណៈអគ្កនាយកដ្ឋានពន្ធដាកម្ពុជា ទាមទារបំណុលពន្ធ ដែលជំពាក់ជាង ៦លានដុល្លារអាមេរិក សម្រាប់រយះពេល១០ឆ្នាំ នៃការប្រតិបត្តិការនៅកម្ពុជា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger