សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, December 6, 2017

លោក អ៊ី ចំរើនមេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិអូ​រ យ៉ា​ដាវប្រព្រឹត្តអំពើពុករលួយ​ជាមួយ​ឈ្មួញ​ដឹកឈើទៅ​ស្រុក​យួន​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកអ៊ី ចំរើន(រូបពាក់មួក) និងបក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធ នៅខេត្តរតនគិរី ដើម្បីរកស៊ី
ដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកអូរយ៉ាដាវ។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​លោក អ៊ី ចំរើន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​អូ​រយ៉ា​ដាវ នៅតែប្រព្រឹត្ តអំពើពុករលួយដោយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹងប្រាក់រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ។

ការដែល​លោក អ៊ី ចំរើន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដែល​សូម្បីតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ត្រូវ​យោគយល់​ដែរ​។ ដូច្នេះហើយ​លោក អ៊ី ចំរើន ឃុបឃិត​ជាមួយ​លោក អន អង្គា​រ៉ា មេ​គយ​ច្រក​អូ​រយ៉ា​ដាវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​រួច​បើកដៃ​ឲ្យ​ឈ្មួញ​ជា ច្រើន​នាក់​ដឹកឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។
​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​នៅ​ដើមខែ​កញ្ញា 
ឆ្នាំ​២០១៧​នេះ សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ពុំមាន​ការថយចុះ​នោះទេ​គឺ​មានតែ​កើនឡើង​ច្រើនជាង​មុន​ទៅទៀត ខណះនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកំពុងតានតាំងជាមួយលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ​។ ឈ្មួញ​ធំៗ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មានដូចជា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី និង​ឈ្មួញ​មួយចំនួនទៀត​ដែលជា​មនុស្ស​ជំនិត​របស់​មន្ត្រី នគរបាល​ពាក់​ផ្កាយ​២​ម្នាក់​នៅក្នុង​ក្រសួងមហាផ្ទៃ​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អូ​រយ៉ា​ដាវ គឺ​លោក អ៊ី ចំរើន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​១​ខែៗ ហើយក៏​អាចមាន​ការបែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។
​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដឹក​ពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​លំផាត់ និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​រលូន​។ កន្លងមក​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តរតនគិរី ធ្លាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​២​ទៅ​៣​គ្រឿង​នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដើម្បី​យក​ស្នាដៃ​ផងដែរ ដោយសារ​ឈ្មួញ​ទាំងនោះ​ចង់​គេចវេះ​មិន​បង់លុយ​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​បង់លុយ​តាម​ការកំណត់​ឬ​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​យ៉ាង​រលូន ព្រោះ​មាន​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ ចាំ​សម្របសម្រួល​និង​ឃុបឃិត​គ្រប់ពេលវេលា​។ លោក អ៊ី ចំរើន មាន​សិទ្ធិ​សម្រេច​ធំជាងគេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកឈើ​ចេញទៅ​ស្រុក​យួន ហើយ​លោក អ៊ី ចំរើន ក៏​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ពីបទ​ល្មើស​ព្រៃឈើ​នៅ​ច្រក​អូរ​យ៉ា​ដាវ​ផងដែរ​។
នៅពេលនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក អ៊ី ចំរើនដើម្បីសាកសួរពីព័ត៌មានដ៏ រសើបនេះបានទេ ដោយទូរសព្ទចូលច្រើនលើក តែលោក អ៊ី ចំរើនមិនព្រមលើកឡើយ៕

រថយន្តដឹកឈើតម្រង់ជួរគ្នានៅមុខច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រង
របស់លោក អ៊ី ចំរើន។




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger