សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 11, 2017

លោកហ៊ុន សែនព្រមានរំលាយបក្សប្រឆាំងចោលនៅមុនការ បោះឆ្នោតឆ្នាំ២០១៨

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរតាមជើងយន្តហោះ ទៅកាន់ប្រទេសចិន
បន្ទាប់ពីលោកព្រមានរំលាយ បក្សប្រឆាំងនៅព្រឹកមិញនេះ។


លោកនាយករដ្ឋមន្ដ្រី នៅថ្ងៃចន្ទនេះព្រមានជាថ្មីថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយ ចោល បើរកឃើញថា លោក កឹម សុខាប្រធានបក្សមួយនេះ មានទោសពីបទ ក្បត់ជាតិ ដូច
ដែល តុលាការ បានចោទប្រកាន់ នាពេលនេះ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសកលវិទ្យាល័យមួយ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៧ មុនពេលចេញដំណើរទៅប្រទេសចិន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមាន ជាថ្មីទៀតថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោល នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ខាងមុខ។
លោកព្រមានថា មន្ដ្រីបក្សប្រឆាំងផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ នឹងអាចត្រូវតុលាការចោទពីបទ សមគំនិតផងដែរ បើរកឃើញថា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា មានទោស ពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
លោកថ្លែងថា៖ «ឯសម្រាប់អ្នកអំពើក្បត់ជាតិ មិនត្រូវទទួលបានការអត់ឱនទេ សភាបើកការប្រជុំ នៅថ្ងៃនេះ បើអំពើក្បត់ជាតិនេះ ត្រូវសមគំនិតដោយក្របខ័ណ្ឌបក្សទាំងមូល បក្សនោះ ក៏នឹងត្រូវ ទទួលរងនូវការដាក់ពិន័យខាងផ្លូវច្បាប់ គឺរំលាយគណបក្សនយោបាយចោលតែម្ដង។ ហើយ ប្រសិន បើបក្សនយោបាយ នៅតែបន្ដរារាំង ឬបន្ដការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយ នេះ គឺក្បត់ជាតិទៅហើយ»
លោកនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា បើគ្មានបក្សប្រឆាំង ក៏ការបោះឆ្នោតឆ្នាំ២០១៨ អាចប្រព្រឹត្តទៅជាធម្មតា ដោយលោកថា នៅមានគណបក្សច្រើនទៀត នឹងចូលរួមប្រកួតប្រជែង នាពេលខាងមុខ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅគេហដ្ឋានរបស់ លោក កាលពីយប់ថ្ងៃទី២កញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា តាមបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ក៏ប៉ុន្តែលោកស្រី មូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិបញ្ជាក់នៅព្រឹកមិញនេះ នៅក្បែរ ពន្ធនាគារត្រពាំងផ្លុងថា​ ការចាប់ឃុំខ្លួនលោក កឹំ​ម សុខាគឺជារឿងនយោបាយហើយខុសច្បាប់ រដ្ឋធម្មនុញ្ញទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger