សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 15, 2017

លោកហ៊ុន សែនប្រកាសផ្អាកសហការជាមួយអាមេរិកលើ ការរុករកអដ្ឋិធាតុទាហានអាមេរិក នៅកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បានឆ្លើយតប ខ្លាំងៗទៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបាន ប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និង ថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយប្រកាស កម្ពុជា
ផ្អាកកិច្ច សហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក លើការស្វែងរកអដ្ឋិធាតុទាហាន
អាមេរិកនៅលើទឹកដីកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់តាមរយៈបណ្តាញ សារ ព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល យ៉ាងដូច្នេះថា៖ «កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋ អាមេរិក ក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាកាលពីសម័យ សង្រ្គាម។ ហើយក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេល ឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការស្វែង រកឆ្អឹង ខ្មោចទាហានអាមេរិកលើទឹកដីកម្ពុជា»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា «ទាហានអាមេរិកដែលបានបាត់ខ្លួននៅលើ ទឹកដី កម្ពុជា សរុបប្រមាណ៨០នាក់ដោយកន្លងមក រកឃើញជាង៤០នាក់ នៅសល់ ប្រមាណ៤០នាក់ ទៀត ដូច្នេះកិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះត្រូវផ្អាកសិន រង់ចាំ ការដោះស្រាយបញ្ហាផ្សេងៗ រវាងកម្ពុជា និងអាមេរិកបានប្រសើរមកវិញ ជាពិសេសលើកិច្ច សហប្រតិបត្តិការក្នុងការផ្តល់ ទិដ្ឋាការដល់មន្រ្តីកម្ពុជា​ដែលសហរដ្ឋអាមេរិកបានផ្អាក ព្រោះ តែកម្ពុជាមិនទាន់ទទួលយក ការ បញ្ជូនជនជាតិខ្មែរមានពិរុទ្ធមកកាន់កម្ពុជាវិញ ដែលទង្វើ នេះជាការបំបែកបំបាក់ក្រុមគ្រួសាររវាង ឪពុក-ម្តាយនិងកូន ដ៏អាក្រក់និងអមនុស្សធម៌ យ៉ាងខ្លាំង ដែលអ្នកខ្លះឈាន ដល់ធ្វើអត្តឃាត»
ការប្រតិកម្មដោយប្រកាសផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពីសំណាក់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះបានធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិក ប្រកាសផ្អាក ការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) និងប្រភេទ(B1+B2) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល (រដ្ឋមន្ត្រី) នៃក្រសួង នេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែល មិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិក បញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ។
សូមជំរាបថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ដដែលនេះ ក្រសួងការបរទេសកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការសម្រេចផ្អាកការចេញទិដ្ឋាការដល់មន្រ្តីក្រសួង ការ បរទេស ក្រោមហេតុផលថា កម្ពុជាមិនសហការ មិនយល់ព្រម ឬពន្យារពេល ទទួលយក ពលរដ្ឋ ដើមកំណើតខ្មែរនោះ គឺមិនសមហេតុផលនោះទេ ហើយផ្ទុយនឹងកិច្ច សហប្រតិ បត្តិការល្អប្រសើរ រវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហាកន្លងមកថែមទៀត។
ទាក់ទងនឹងការប្រកាសរបស់នាយករដ្ឋមន្ត្រីខ្មែរនេះ ខាងស្ថានទូតអាមេរិកប្រចាមកម្ពុជាមិនទាន់ ឆ្លើយតបនៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃ សុក្រនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger