សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 15, 2017

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះអង្គការចលនាមាតាធម្មជាតិ ចោលជាស្ថាពរ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះអង្គការ ចលនាមាតាធម្មជាតិ ជាអង្គការដែលកំពុងធ្វើការងារ ផ្នែកការពារព្រៃឈើ ធនធានខ្សាច់ និងការពារធនធានធម្មជាតិផ្សេងៗ ជាពិសេសអង្គការនេះធ្វើ សកម្មភាពនៅខេត្ត កោះកុង។​
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៥ខែកញ្ញានេះ បានបញ្ជាក់ថា ត្រូវលុបឈ្មោះ អង្គការចលនាមាតាធម្មជាតិ​ ដែលមានអាសយដ្ឋាននៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំង
ជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ។ នៅក្នុងសេចក្តីប្រកាសនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការ
លុប ឈ្មោះអង្គការនេះទេ។​
អង្គការចលនាមាតាធម្មជាតិបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយបញ្ជាក់ថា ដើម្បីធ្វើចលនាពី មូលដ្ឋាន​បញ្ឈប់​ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។​ អង្គការនេះ​ធ្វើសកម្មភាព លេចធ្លោក្នុងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីអារ៉ែង និងការនាំខ្សាច់សមុទ្រចេញទៅលក់ នៅក្រៅប្រទេសដោយថា ធ្វើឡើង​មិនគោរពច្បាប់ ប៉ះពាល់បរិស្ថាន​ និងបាត់បង់ថវិកាជាតិ។​
ស្ថាបនិក​អង្គការនេះមួយរូបជាជនជាតិអេស្ប៉ាញ លោក  អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ខែ កុម្ភៈឆ្នាំ ២០១៥ ហើយដាក់ឈ្មោះក្នុងបញ្ជីខ្មៅមិនឲ្យចូលប្រទេសកម្ពុជាវិញទេ។
សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី បញ្ជាក់ពីមូលហេតុពិតនៃការបិទអង្គការនេះចោលនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger