សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 10, 2017

បក្សប្រឆាំងនឹងពហិកាកិច្ចប្រជុំសភានៅថ្ងៃស្អែកដោយចាត់ទុក ថាជាកិច្ចប្រជុំរំលោភ រដ្ឋធម្មនុញ្ញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកសុន ឆ័យបាន​ឲ្យ​ដឹង​ថា សមាជិក​សភា​បក្ស​នេះ នឹង
​ធ្វើ​ពហិការ​​​កិច្ច​​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ជុំ​វិញ​ការសម្រេចលើករណី​លោកកឹម សុខា  ប្រធាន គណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទស្អែក​នេះ ដោយថា ជាកិច្ច​ប្រជុំ​​រំលោភ​រដ្ឋធម្មនុញ្ញ
ក្នុង​សន្និសីទ​កាសែតកាលពី​ថ្ងៃ​ទី៧ ខែកញ្ញា អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ​លោក ឈាង វុន បានថ្លែង​ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​បន្ទាន់ មួយ​​នៅ​ថ្ងៃ​ទី១១ ខែកញ្ញា​​ លើ​ការ​បន្ត​ឲ្យ​តុលាការ​​​​​ចាត់​ការតាម​នីតិវិធី​​ ឬក៏​ផ្អាកនិតិវិធី​​​ ពាក់ព័ន្ធនឹង របាយការណ៍​ពី​ក្រសួង​យុត្តិធម៌​​ ជុំ​វិញចោទ​​​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ក្បត់ជាតិ
តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានឲ្យដឹងថា សមាជិកសភា​គណបក្ស សង្គ្រោះ ជាតិ​បានសម្រេច​មិន​​ចូលប្រជុំសភានៅថ្ងៃស្អែកទេ។ ​លោកបន្ថែមថា បើសមាជិកសភាគណបក្ស ប្រឆាំងចូលរួមប្រជុំ​ ហាក់ដូចជាគាំ​ទ្រ​​ឲ្យ​គណបក្សកាន់អំណាចសម្រេច​ក្នុងការបំពានលើអភ័យ ឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សប្រឆាំង លោក កឹម សុខា។
លោក សុន ឆ័យ អះ​អាង​ថា ការអនុម័តក្នុងអង្គប្រជុំនោះ នឹងខុសច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ មាត្រា ៨០ ដោយ​លោក​ថា គណបក្សកាន់អំណាចមិនមានសំលេងគាំទ្រពីរភាគបី (២ភាគ៣) ក្នុង ការសម្រេចព្យូរអភ័យឯកសិទ្ធិ ឬមានសំលេង​ ៣​ ភាគ៤ នៃ​សមាជិក​​រដ្ឋសភា ក្នុងការគាំទ្រឲ្យ តុលាការចាត់ការ​លើករណីលោក កឹម សុខា នោះ​ទេ។
ទាក់ទងនឹងការដកអភ័យឯកសិទ្ធិនេះ អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ​លោក ឈាង វុន អះ​អាង​ថា លោក កឹម សុខា ប្រព្រឹត្តបទល្មើសជាក់ស្តែង មិនបាច់ដកអភ័យឯកសិទ្ធិនោះ ទេ ដោយលោកថា យោងតាម​មាត្រា ​១២ នៃ​​លក្ខន្តិកៈ​តំណាង​​រាស្ត្រ និងមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ​។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន​ទាំងកណ្តាលយប់ដោយ​គ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី០៣​ ខែ​កញ្ញា​នេះ។
តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួន​មេបក្សរូប នោះ​ ហើយពួកគេ​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៏នឹងប្រតិកម្មរបស់បណ្តាប្រទេសលោកខាងលិចទាំងអស់នោះទេ ហើយប្រទេស កុម្មុយនីស្តិ៍​ចិន​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាលកម្ពុជាយ៉ងពេញទំហឹងដោយ ពោលពាក្យថា សុខទុក្ខរបស់រដ្ឋាភិបាលកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដែរ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger