សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 12, 2017

គណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរថាខ្លួននឹងចូលរួមបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកសុន ឆ័យ ថ្លែងពីគោលជំហរ របស់គណបក្សសង្គ្រោះជាតិ ទៅកាន់
អ្នកកាសែតនៅស្នាក់ការកណ្តាល គណបក្សនាព្រឹកមិញនេះ។

(ភ្នំពេញ)៖ លោក ស៊ុន ឆ័យ អភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន ប្រកាស នៅក្នុងសន្និសីទកាសែតផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ បើទោះបីលោក កឹម សុខានឹងមិនត្រូវបាន ដោះលែងក៏ដោយ។
ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ អនុប្រធានគណ បក្សសង្រ្គោះជាតិ បានប្រកាសនៅមុខពន្ធនាគារត្រពាំងថ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមបោះឆ្នោតជាតិជ្រើស តាំង តំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាមិនមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឱ្យមានសេរីភាពឡើងវិញ។
លោកស្រី មូរ សុខហួរ មានប្រសាសន៏កាលពីម្សិលមិញថា «យើងត្រូវការនូវការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជាលោកប្រធាន កឹម សុខា ដែលជាប្រធាន នៃ គណបក្សសង្រ្គោះជាតិ មិនមានការដោះលែង មិនបានមកចូលរួម ក្នុងការបោះឆ្នោតខាងមុខ និង លក្ខខណ្ឌដទៃទៀត ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ យើងមិនអាច ចូលរួមនៅក្នុងការបោះឆ្នោតមួយ ដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្ត យើង»
ក៏ប៉ុន្តែនៅព្រឹកនេះ លោក សុន ឆ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសង្រ្គោះជាតិ មានទិស ដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨​។ នេះជាបំណងប្រាថ្នារបស់គណបក្ស សង្រ្គោះជាតិ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ បានសម្រេចថា យើងនៅតែបន្តការងាររបស់យើង ជាធម្មតា»
លោកបានបន្តថា «គណបក្សសង្រ្គោះជាតិ មានសមាជិកច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ ប៉ុន្តែគណៈកម្មាធិការអចិន្រ្តៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ មិនមែនជាការ សម្រេចរបស់គណៈកម្មាធិការចំពោះកិច្ច មិនមែនជាការសម្រេចរបស់សមាជនោះ មិនមែន ជាសម្តីរបស់គណបក្សសង្រ្គោះជាតិទេ»
ការចេញមុខបំភ្លឺរបស់លោក សុន ឆ័យបែបនេះ ហាក់បីដូចជាលោកស្រី​ មូរ សុខហួរ អនុប្រធាន គណ បក្ស សង្រ្គោះជាតិ កាលពីម្សិលមិញ បានប្រកាសនៅមុខពន្ធនាគារត្រពាំងផ្លុងថា បើមិន មានការ ដោះ លែងលោកប្រធាន កឹម សុខា គឺគណបក្សសង្គ្រោះជាតិនឹងចូលរួមការបោះឆ្នោត ឡើយ


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger