សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 4, 2018

លោកហ៊ុន សែនស្នើឲ្យតែងតាំងកូនប្រុសទី២ជានាយករង​ខុទ្ទកាល័យ របស់លោក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកហ៊ុន ម៉ានិតកូនប្រុសទី២ របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែនដែលពេលនេះ
កាន់តំណែង៣សំខាន់ៗ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានស្នើឲ្យប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ តែងតាំងកូនប្រុសទី២ របស់លោក ជានាយករង​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឋានៈស្មើរដ្ឋលេខាធិការ។
ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ កាលថ្ងៃទី ២៩ ខែ កញ្ញា ម្សិល មិញបាន​សម្រេចដំឡើងឋានៈដល់លោក ហ៊ុន ម៉ានិត ជានាយករងខុទ្ទកាល័យលោក នាយករដ្ឋមន្រ្តី ដែលមានឋានៈ​ស្មើរ​ដ្ឋលេខាធិការ តាមសំណើរបស់លោក ហ៊ុន សែន។
លោក​ ហ៊ុន ម៉ានិត បច្ចុប្បន្ន​កំពុងតែកាន់តំណែងពីរសំខាន់ទៀតគឺជា​អគ្គនាយក នៃ​អគ្គនាយក ដ្ឋាន​ស្រាវជ្រាវ​ចារកិច្ចនៃ​ក្រសួង​ការពារ​ជាតិ និងជា​​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈ កម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កាន់​អំណាច។​
ក្នុងព្រះរាជក្រឹត្យដដែលក៏បង្គាប់ឲ្យដំឡើងឋានៈដល់ជំនួយការ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន ២៨ រូប ឲ្យមានឋានៈស្មើ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អគ្គនាយក បន្ថែម លើមុខងារបច្ចុប្បន្ន។
ជំនួយការទាំង ២៨ ក៏​មាន​​លោក ប៉ាន់ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ដំឡើងឋានៈស្មើអគ្គនាយក និង​លោក ដួង តារា ដែលជាអ្នកលេងហ្វេសប៊ុកឲ្យលោក ហ៊ុន សែន ដំឡើងឋានៈស្មើអនុរដ្ឋ​លេខាធិការបន្ថែម​លើ​មុខ​ងារបច្ចុប្បន្នផងដែរ។
លោក ដួង តារាអតីតអ្នកពីជំរុំ ហើយកាលពីឆ្នាំ ១៩៩៧-១៩៩៨ លោកធ្លាប់បំរើការជាមួយលោក រស់ សុឃិត បច្ចុប្បន្នចាង ហ្វាងកាសែតជាតិ នៅអង្គការ Redd Barna (Save Children Cambodia ជួយសង្គ្រោះកុមារកម្ពុជា) ។ គ្រានោះ លោក រស់ សុឃិតជាអ្នកសម្របសម្រួលកម្មវិធី ផ្នែក ព័ត៌មាននិងទំនាក់ទំនងសាធារណះ (Program Coordinator for Information and Public Relations)  
ខណះ លោក ដួង តារាជាអ្នកសម្របសម្រួល កម្មវិធី សម្រាប់សិទ្ធិកុមារ និងកុមារស្ថិតក្នុង ស្ថាន ភាពលំបាក(Program Coordinator for Children Rights and Children in Difficult Circumstances) ៕ ​
 រស់ សុឃិត និង ដួង តារា អតីតអ្នកធ្វើការជាមួយគ្នា នៅអង្គការ Redd Barna 
( Save The Children Norway) កាលពីឆ្នាំ ១៩៩៧ -៩៨) ។ 
របាយការណ៏ជាភាសាអង់គ្លេសស្តីពីការយកចិត្តទុកដាក់និងការអប់រំរបស់កុមារពីកុមារ
ភាពនៅកម្ពុជា រៀបចំដោយលោករស់ សុឃិតកាលធ្វើជាអ្នកសម្របសម្រួលកម្មវិធីព័ត៌មាន
និងទំនាក់ទំនងសាធារណះ នៅអង្គការRedd Barna របស់ប្រទេស ន័រវ៉េ (Norway)។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger