សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 27, 2017

ទ្រង់រណឬទ្ធិនិងភរិយាកំពុងវណ្ឌ.ករឿងទារលុយ២ម៉ឺនដុល្លារ ពីមន្ត្រីរបស់ខ្លួនជាថ្នូរនឹងតំណែង តំណាងរាស្ត្របក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ទ្រង់រណឬទ្ធិ និងអ្នកម្នាងអ៊ុក ផល្លា ដែលកំពុងប្រឈមនឹងការទារលុយចំនួន២ម៉ឺន
ដុល្លារវិញ ពីក្រុមមន្ត្រីរបស់ខ្លួន។

ទ្រង់នរោត្តម រណឬទ្ធិ និងភរិយាអ៊ុក ផល្លា កំពុងតែវណ្ឌ.កនឹងរឿងទទួលលុយចំនួន២ម៉ឺនដុល្លារ 
ពីមន្ត្រីរបស់ខ្លួនដែលគ្រោងទៅធ្វើតំណាងរាស្ត្រជំនួនកៅអីរបស់សមាជិកសភា៥៥រូបរបស់គណ
បក្សប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រីថានឹងរំលាយចោល។
ក៏ប៉ុន្តែ នៅពេលមានព័ត៌មានថាលោកហ៊ុន សែនបោះបង់ចោលនូវគម្រោងរំលាយគណបក្ស ប្រឆាំងវិញ ក៏មានភាពចលាចលមួយផ្ទុះឡើងក្នុងគណបក្សរាជានិយម ដែលគ្មានពលរដ្ឋគាំទ្រ មួយនេះ។
យោងតាមប្រភពពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច នៅថ្ងៃសុក្រនេះ ឲ្យដឹងថា ទ្រង់ឬណឬទ្ធិបានបង្កើត គណះកម្មការមួយដឹកនាំដោយលោក ញ៉ែប ប៉ុនជិននិង លោក យូ ហុងគ្រី អតីតសហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកូតាគណបក្សនេះ ឲ្យធ្វើជាអ្នករៀបចំមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចដែលត្រូវទៅធ្វើ​តំណាងរាស្ត្រជំនួសកៅអីសភារបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដោយទ្រង់រណឬទ្ធិតំរូវឲ្យ​មន្ត្រីម្នាក់ៗបង់លុយចំនួន២ម៉ឺនដុល្លារសម្រាប់កៅអីសភាដែលលោកហ៊ុន សែននឹងប្លន់ពីគណ បក្សប្រឆាំងហើយយកទៅបែងចែកឲ្យខ្លួន។
ប្រធានគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទ្រង់ នរោត្តម រណឬទ្ធិ បានប្រាប់អ្នកកាសែតថា បក្ស ហ្វ៊ុន ស៊ិន ប៉ិច នឹងទទួលអាសនៈសភារបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយ​នេះ​ត្រូវរំលាយ។ បន្ទាប់ពីទ្រង់រណឬទ្ធិ បានថ្លែងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងមន្រ្ តីជាន់ខ្ពស់បក្សប្រឆាំងផង បានរិះគន់ថា បក្សនយោបាយណា ដែលទទួលអាសនៈរបស់ បក្ស ប្រឆាំង គឺស្នើនឹងការចូលរួមយកផលចោរកម្ម។
លោកទ្រង់ រណឬទ្ធិអះអាងថាទ្រង់មិនខ្វល់ចំពោះការរិះគន់ពីមហាជន រឿងទទួលយកអសនៈ សភារបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីគណបក្សប្រឆាំងដ៏ធំមួយនោះត្រូវរំលាយនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទី២៧ខែតុលាឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សហ្វ៊ុន ស៊ិនប៉ិច លោក ញ៉ែប ប៉ុនជិន បានបញ្ជាក់បន្ថែមថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ហើយមានការបែងចែងអាសនៈមកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមែននោះ គណបក្សលោកនឹងទទួល យកដោយមិនខ្វល់ចំពោះពាក្យរិះគន់ឡើយ ហើយថា អាសនៈដែលបានមកនោះ គឺស្របច្បាប់ និង​បំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
សេចក្តីស្នើវិសោធនកម្មច្បាប់​បោះឆ្នោត​ចំនួន​៤​ ដែល​នឹងបើ​ក​ផ្លូវ​ឲ្យដកហូត​​អាសនៈសភារបស់ គណបក្សប្រឆាំង ត្រូវ​បាន​ព្រះ​មហាក្សត្រឡាយ​ព្រះ​ហស្ថលេខា​ និងដាក់ឲ្យប្រើប្រាស់យ៉ាង ប្រញ៉ាប់ កាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ពិនិត្យ​និងយល់​ព្រម​។
ទោះជាយ៉ាងណា តាមព័ត៌មានចុងក្រោយនេះ លោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាបាន បោះបង់ផែនការរំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ ដូច្នេះទ្រង់ រណឬទ្ធិនិងភរិយាត្រូវតែ ប្រគល់លុយឲ្យមន្ត្រីរបស់ខ្លួនក្នុងម្នាក់ៗចំនួន២ម៉ឺនដុល្លារវិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger