សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 16, 2017

តុលាការកំពូលនៅល្ងាចមិញនេះ​បានសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ចៅក្រមតុលាការកំពូលនៅល្ងាចមិញនេះ​បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពី ការបើកសវនាការពេញមួយថ្ងៃហើយបញ្ជាក់ថា គណបក្សន្រឆាំងនេះ​ពិតជាមានកំហុសដូចខ្លឹម សារនៃបណ្តឹងរបស់ក្រសួងមហាផ្ទៃប្រាក​ដមែន។​
ចៅក្រមតុលាការកំពូលដែល​ជំនុំជម្រះរឿងក្តីនេះមានចំនួន​៩រូប ហើយបន្ទាប់ពីសវនាការ លោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ បានប្រកាសសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ភស្តុតាងរបស់ក្រសួងមហាផ្ទៃមានខ្លឹមសារគ្រប់គ្រាន់។​
គណបក្សសង្គ្រោះជាតិមិនបានដាក់ភស្តុតាងនិងមេធាវី ដើម្បីចូលរួមតតាំងក្តីនេះ ដោយចោទ ថាជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយវិញ តែលោកហ៊ុន​ សែនព្រងើយ កន្តើយ ជានិច្ច៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger