សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 17, 2017

រដ្ឋសភា​ជាតិ​ឯក​បក្សរបស់ហ៊ុន សែនអនុម័តកញ្ចប់ថវិកាជាតិ ជាង ៦​កោដិដុល្លារ​អាមេរិក បន្ទាប់ពីរំលាយបក្សប្រឆាំងភ្លាម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



រដ្ឋសភា​ជាតិ​ឯក​បក្ស ដែល​មានតែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ ប្រជុំ​លើក​ទី៩ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា គឺមួយថ្ងៃបន្ទាប់ពីតុលាការការកំពូលបាន រំលាយគណបក្សសង្គ្រោះជាតិ តាមសេចក្តីប្រាថ្នារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចប្រជុំសភា​ឯក​បក្សលើកដំបូងបន្តាប់ពីបក្សប្រឆាំងរលាយនេះ បានសម្រេច​អនុម័ត​ជ្រើសតាំង​សមាជិក​បន្ថែម​ចំនួន ២​រូប ទៅ​លើ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ ក្នុង​ចំណោម​គណៈកម្ម ការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា។ ការ​បន្ថែម​សមាជិក​នេះ នាំ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា កើន​ឡើង​សមាជិក ពី ៩​រូប ដល់​១១​រូប​វិញ ព្រមទាំង​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ទាំងស្រុង​តែម្ដង លើ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​នេះ។
ក្នុង​សម័យ​ប្រជុំ​ដដែល​នោះ រដ្ឋសភា​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៨ នេះ​រហូតដល់ ជាង ៦​កោដិ (៦ពាន់​លាន) ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​នេះ​កើន​ឡើង​លើស​ឆ្នាំ​ចាស់​២០១៧ ក្នុង​ចំនួន​ជិត​១ កោដិ (១ពាន់​លាន) ដុល្លារ​អាមេរិក។
វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​ការ​ចំណាយ ក្នុង​​នោះ​រួមមាន វិស័យ​អប់រំ នឹង​ទទួល​បាន​ថវិកា ជិត៨៥០ លាន​ដុល្លារ វិស័យ​ដឹកជញ្ជូន ទទួល​បាន​ថវិកា​ជាង ៦០០​លាន​ដុល្លារ និង​វិស័យ​ការពារ​ជាតិ ទទួលបាន​ថវិកា​ជិត ៥៥០​លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​សុខាភិបាល ទទួល​បាន​ថវិកា​ជិត ៥០០​លាន​ដុល្លារ​អាមេរិក។
ក្រៅ​ពី​នេះ រដ្ឋសភា​ដដែល​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ មជ្ឈម ណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី និង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ចិន ប្រ៊ុយ ណេ ដារូសាឡឹម និង​រដ្ឋាភិបាល​ប្រទេស​ថៃ ស្ដីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល។
ខណះនេះដែរ គេសង្កេតឃើញតំណាងរាស្ត្រមួយចំនួនរបស់បក្សប្រឆាំង ដែលបានក្បត់សហ សេវិករបស់ខ្លួននៅក្រៅប្រទេសនោះ ដូចជាលោកអូ ច័ន្ទឬទ្ធិជាដើមបានចាកចេញពីកម្ពុជា ជា បណ្តើរហើយ។ នេះជាល្បិចពាលស៊ីពាល តែពួកគេចាញ់បោកហ៊ុន សែនទាំងអស់ ក៏រត់ចោល ស្រុកដែរទៅ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger