សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 21, 2017

សភាបក្សកាន់អំណាចប្រកាស​ប្រមូល​សម្ភារៈ​របស់​រដ្ឋ​ពី​ក្រុម​តំណាង​រាស្ត្រ​គណបក្ស ប្រឆាំងបន្ទាប់ពីត្រូវ រំលាយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សភា​បក្ស​កាន់​អំណាច បាន​ប្រកាស​ប្រមូល​សម្ភារៈ​របស់​រដ្ឋ​ពី​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សង្គ្រោះជាតិបន្ទាប់​ពី​គណបក្ស​ប្រឆាំងនេះ ត្រូវ​បាន​​សម្រេច​រំលាយ​ចោល​កាល​ពី​សប្ដាហ៍​មុន។
ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ដែល​មាន​តែ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ប្រាប់​ទៅ​ក្រុមតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រគល់​សម្ភារៈ​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ នៅ​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​នេះ។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សំឡេង​ជំទាស់​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​
ថ្នាក់​ដឹកនាំ និង​សមាជិក​សរុប ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវបាន​ហាម​ឃាត់​ការ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​​ទៀត​ផង។
ទោះ​ជាយ៉ាងណា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​កាល​ពី​សប្ដាហ៍​មុន សហគមន៍​អន្តរជាតិ មាន​ទាំង​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។
សហគមន៍​អន្តរជាតិ ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​បក្ស​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ​នោះ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលព្រមទាំងគណបក្សប្រជាជកម្ពុជារបស់លោក មិនព្រមធ្វតាមការទាមទារនិងការគំរាមរបស់បណ្តាបរទេសទាំងអស់នោះទេ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទង អតីតតំណាងរាស្ត្របក្សប្រឆាំងក្នុងការសាកសួរ ថាពួកគេនឹងប្រគល់ជូនរដ្ឋសភាតាមការទាមទារដែរឬទេ ដោយសារពួកគេមួយចំនួនកំពុងស្ថិតនៅ ក្រៅប្រទេស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger