សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 22, 2017

សាលារាជធានីរៀប​ពីធី​រំលឹកវិញ្ញាណក្ខន្ធជន​រងគ្រោះ​ នៅស្ពានកោះពេជ្រ កាលពី៧ឆ្នាំមុន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងភរិយា ក្តុកក្តួល​ពីធី​រំលឹកវិញ្ញាណក្ខន្ធជន​រងគ្រោះ
​ជាន់គ្នាស្លាប់ នៅស្ពានកោះពេជ្រ កាលពី៧ឆ្នាំមុន។

សាលារាជធានី នៅថ្ងៃ ទី ២២ វិច្ឆិកានេះ បានរៀប​ពីធី​រំលឹកវិញ្ញាណក្ខន្ធជន​រងគ្រោះ​ជាន់គ្នាស្លាប់ នៅស្ពានកោះពេជ្រ​ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិត​ មនុស្សជាង៣០០នាក់ កាលពី៧ឆ្នាំ មុន ក្នុងឱកាសនៃថ្ងៃបុណ្យអ៉ុទូកលេីកចុងក្រោយ នាឆ្នាំ ២០១០។ 
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន ​ដែល​ដឹកនាំ​រៀប​ពីធី​រំលឹកវិញ្ញាណក្ខន្ធជន​រងគ្រោះ​​​នៅថ្ងៃនេះ បាន​លើកឡើងថា​ ឧប្បវហេតុ ​នៃការ​ស្លាប់​មនុស្ស​ដ៏ច្រើននេះ ​គឺជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត ហើយ​សម្រាប់​សាលារាជធានីភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជាទាំងមូល និងយក ករណីនេះ ជាមេរៀនដើម្បីបង្កើនការយកចិត្តទុកដាក់។

លោកបន្ថែមថា «ឧប្បវហេតុ​​នេះ គឺជា​ប្រវត្តិសាស្រ្តសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ជម្រុញ​ឲ្យរៀបចំធ្វើពីធីនេះ​ជារៀងរាល់ឆ្នាំ ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​នៃជនរង គ្រោះ ​ដែលមិនអាចបំភ្លេចបាន ​ការបាត់បង់សាច់​ញាតិកូនប្រុសស្រី ​ដោយសារការរត់ជាន់គ្នាស្លាប់​នៅលើស្ពាន​កោះពេជ្រ​​​»
មនុស្សចំនួន ៣៥១នាក់ បានបាត់បង់ជីវិត និងជាង ៧០០នាក់ទៀតបានរងរបួស នៅក្នុងព្រឹត្តិ ការណ៍រត់​ជាន់​គ្នា​នៅស្ពានកោះពេជ្រ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃ​ពិធីបុណ្យ​អុំទូកយប់​ចុងក្រោយ។ ក្រោយ​មានការ​ស្លាប់មនុស្ស​ដ៏ច្រើននេះ ​រដ្ឋាភិបាលបានផ្អាក​​ពិធីបុណ្យអុំទូកចំនួន ៣ឆ្នាំជាប់ៗគ្នា ដោយ​លើក​ឡើង​ពី​មូល​ហេតុ​​​ផ្សេងៗ។​
កាលពីឆ្នាំ២០១០ និង ភ្លាមៗ ក្រោយ​ពេល​ហេតុការណ៍​នេះ​​កើតឡើង លោក​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​កាល​ថា ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណាម្នាក់​ ត្រូវបាន​ដាក់ទណ្ឌកម្ម​ ឬ ​ដក​ចេញ​ពី​តំណែង ចំពោះ​ឧបទ្ទវហេតុ​រត់ជាន់គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​ ហើយ លោក​បានហៅ​សោក នាដកម្ម​នេះ​ ថា​ជា​កំហុស​រួម ខណៈមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ស្នើឲ្យមានការស៊ើបអង្គេតដោយ ឯករាជ្យលើរឿងនេះ.
លោកនាយករដ្ឋមន្ត្រី និងភរិយាក៏បានទៅបួងសួងនិងសម្រក់ទឹកភ្នែកនៅចំពោះវិញ្ញាណក្ខ័ន្ធ អ្នក ស្លាប់ទាំងអស់នោះភ្លាមៗផងដែរ ជាមួយនឹងការសងសំណងដល់អ្នកស្លាប់ទាំងអស់នោះ។
ភ្លាមៗនោះដែរ លោកសម រង្ស៊ីដែលកាលនោះជាប្រធានគណបក្សសម រង្ស៊ីកំពុងនិរទេសនៅក្រៅ ប្រទេសក៏បានហៅការសម្រក់ទឹកភ្នែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងភរិយា គឺជាការ "ធ្វេីពុតជាសោកសៅដោយសម្រក់ទាំងពីរនាក់" តែប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger