សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 15, 2017

សមត្ថកិច្ចប្រឹងប្រែងរកភស្តុតាងបន្ថែមនៅដាក់បន្ទុកបុគ្គលិកអាស៊ីសេរី ពីរនាក់ដើម្បីបញ្ជូន ទៅតុលាការ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក អ៊ួន ឈិន និង លោកវយាង សុជាមេត្តា បុគ្គលិកវិទ្យុអាស៊ីសេរី។
សមត្ថកិច្ចរាជធានីភ្នំពេញបានដុតដៃដុតជើងដើម្បីស្វះស្វែងរកភស្តុតាងបន្ថែមយកមកដាក់បន្ទុក
លើបុគ្កលិកវិទ្យុអាស៊ីសេរីចំនួនពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចម្សិលមិញ នៅក្នុងផ្ ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ។
ការស្វះស្វែងនេះ សមត្ថកិច្ចបាននាំខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរីចំនួនពីរនាក់ គឺលោក អ៊ួន ឈិន និង លោកវយាង សុជាមេត្តា ទៅកាន់ទីតាំងកន្លែងដែលពួកគេរៀបចំបន្ទប់សម្រាប់កាត់តសំឡេងនិង រូបភាព ដោយដាក់ការសង្ស័យថា មានការលួចផលិតព័ត៌មានពីកម្ពុជាផ្ញើទៅវិទ្យុអាស៊ីសេរី នៅ រដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។​
កាលពីយប់ថ្ងៃអង្គារម្សិលមិញ សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញ បានចាប់ខ្លួនអតីតបុគ្គលិក អាស៊ីសេរី២នាក់ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ក្បែរគល់ស្ពានស្ទឹងមានជ័យដោយចោទថា រៀបចំបើកអាជីវកម្មថតរូបមិនបានសុំច្បាប់អនុញ្ញាត និង លួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស។​
នៅព្រឹកថ្ងៃពុធនេះ សមត្ថកិច្ចបាននាំខ្លួនអតីតបុគ្គលិកទាំងពីររូបនេះរួមមានលោក អួន ឈិន និង លោក យាង សុជាមេត្តា ទៅពិនិត្យទីតាំងនោះជាថ្មីទៀត ដើម្បីរកភស្តុតាងបន្ថែម​គឺចាប់ផ្តើមពីព្រឹក រហូតដល់ម៉ោង​១រសៀលទើបចប់។​
ពេលបញ្ចប់ការរកភស្តុតាងបន្ថែមនេះ សមត្ថកិច្ចក៏នាំខ្លួនអ្នកទាំងពីរចេញពីទីតាំងស្រាវជ្រាវនោះ យ៉ាងឆាប់រហ័សមិនផ្តល់ពេលឲ្យនិយាយ ជាមួយអ្នកសារព័ត៌មានទេ ហើយសមត្ថកិច្ចក៏មិន បាន បញ្ជាក់ថា បានស្វែងរកឃើញភស្តុតាងអ្វីខ្លះដែរ។​
អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន​នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញវិញភ្លាមៗផងដែរ។​
វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែ កញ្ញាកន្លងទៅនេះ បន្ទាប់ពីមាន បញ្ហាប្រឈមមួយចំនួន​ជាមួយរដ្ឋាភិបាលហើយអគ្គនាយកពន្ធដារក៏បានបង្ហើបពីការទារពន្ធពី វិទ្យុបរទេសមួយនេះដែរ។​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់ វិធានការបើសិនជាបុគ្គលិកអាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ ដោយគ្មានអជ្ញាបណ្ណពី ក្រសួងជំនាញនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធធ្លាប់ព្រមានជាសាធារណះថា សមត្ថកិច្ចអាចចោទ ប្រកាន់បុគ្គលិកវិទ្យុអាស៊ីសេរីដែលកំពុងដើរយកព័ត៌មានដោយគ្មានការិយាល័យពិតប្រាកដ ពី បទចារកម្ម៕
ទីតាំងផ្ទះសំណាក់ ម៉ារ៉ាឌី ក្បែរស្ពានស្ទឹងមានជ័យ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger