សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 24, 2017

អតីតមន្ត្រីគ.ជ.បកូតាសង្គ្រោះជាតិ៣រូបបដិសេធការអះអាងទាំង ងងឹតងងុលរបស់ហ៊ុន សែនថាពួកគេ សុំចូលកាន់តំណែងវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ៣​រូប​ដែល​បាន​លា​ឈប់​ពី​តួនាទី ប្រតិកម្ម​ទៅ​នឹងការអះអាងដ៏ឆ្កួតលីលារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថា អ្នក​ទាំង​បី​ស្នើ​សុំ​ចូល​បម្រើ​ការ​ងារឡើង​វិញ​នៅ​ក្នុង​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ។ តែតាមពិតមិនមានការ សុំចូលបំរេីការងារឡេីងវិញ ដូចការចោទប្រកាន់គ្មានការពិតនោះទេ។
​លិខិត​ដែល​ចុះ​ព្រម​គ្នា​រវាង​លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង បាន​ទាម ទារ​ឲ្យ​កាសែត​ដើមអម្ពិលរបស់អាចំកួត ឈ្មោះសយ សុភាព កែតម្រូវ​ឡើង​វិញ​នូវ​អត្ថបទ​របស់​ខ្លួន​ដែល​ចុះផ្សាយ​ថា អ្នក​ទាំង​បី​រូប​ដែល​បាន​លា​ឈប់​ពី គ.ជ.ប ស្នើ​សុំ​ចូល​បម្រើការ​វិញ។
ក្រោយមកអាចំកួតកាសែត​ដើមអម្ពិល ក៏បានកែតម្រូវតាមការស្នេីសុំរបស់អតីតមន្ត្រី គ.. ភ្លាមៗ វិញដែរ។ ការកែតម្រូវភ្លាមៗនេះ បង្ហាញឲ្យឃេីញភាពថោកទាបរបស់ហ៊ុន សែនដែលល្ងង់រកលេខ ដាក់គ្មាន ដោយមិនបានដឹងថាការចុះផ្សាយនោះជាការពិតឬមិនពិតផង ក៏ស្រែកបន្ទរតាមទាំង គ្មានការពិតនិងរងភាពអាម៉ាសចំពោះប្រជាពលរដ្ឋទៅវិញ។ ការស្រែកជាសាធារណះរបស់លោកហ៊ុន សែនដោយគ្មានការពិតបែបនេះ រឹតតែធ្វេីឲ្យ ប្រជាពល រដ្ឋ​មេីលឃេីញថា លោកហ៊ុន សែនថោកនិងអន់ជាទីបំផុត
​នៅ​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​កាន់​អាចំកួតកាសែត​ដើមអម្ពិល ចុះ​ថ្ងៃ​ទី​២២ វិច្ឆិកា អតីត​សមាជិក គ.ជ.ប ទាំង​៣​រូប​សរសេរ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដែល​មិន​មាន​ការ​ប្រែ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ក៏​ពុំបាន​ស្នើ​សុំ​ចូល​បម្រើការ​ឲ្យ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដូច​ការ​ចុះ​ផ្សាយ​របស់ អាចំកួត​ដើម​អម្ពិល​នោះ​ដែរ។
​គ្រាន់តែឃេីញអាចំកួតដើម​អម្ពិលចុះផ្សាយបែបនេះ លោកហ៊ុន សែនដែលភ្លេីដែរនោះ ក៏បាន​ថ្លែង អំពី​ការ​វិល​ត្រឡប់​មក​សុំ​ចូល​ជា​សមាជិក គ.ជ.ប នេះ​វិញ​ដែរ។ លោក​ ហ៊ុន សែន ថែម​ទាំង​ប្រាប់​ទៅ​ប្រធាន គ.ជ.ប ដែល​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឲ្យ​អ្នក​ទាំង​នោះ​ចូល​វិញ​ឲ្យ​សោះ ឲ្យ​ព្រាត់ប្រាស​ទៅ​ឯ​ណា​ទៅ​ចុះ។ តែតាមពិតគ្មានរឿងដែលអតីតមន្ត្រី គ.. ទាំង៣រូបសុំ ចូលកាន់តំណែងវិញសោះ។
​លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង អតីត​សមាជិក គ.ជ.ប ជ្រើស​ចេញ​ពី​គណបក្ស​ប្រឆាំង​បាន​លាឈប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​រំលាយ​បក្ស​នេះ​ចេញពី​ឆាក​នយោបាយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។
ការរំលាយគណបក្សប្រឆាំងហេីយរឹមអូសយកអសនះសភាចំនួន៥៥ទៅបែងចែកឲ្យគណបក្ស នយោបាយដទៃៗទៀត គឺមិនមានប្រទេសណាមួយនៅលេីលោកនេះ អនុវត្តកន្លងមកនោះទេ គឺមានតែលោកហ៊ុន សែនមួយគត់ដែលប្លន់បក្សប្រឆាំងទាំងរស់បែបនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger