សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 16, 2017

តុលាការកំពូលចាប់ផ្តើមបើកសវនាការលើបណ្តឹងក្រសួងមហាផ្ទៃ សុំរំលាយគណបក្ស សង្គ្រោះ ជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ខណៈតុលាការកំពុងដំណើរការសវនាការ លើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំឲ្យមាន ការរំលាយគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃនេះ កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ បានដាក់របាំងបិទផ្លូវ និងមានកម្លាំងយាមតឹងរឹងនៅជុំវិញតុលាការកំពូល។
ចាប់តាំងពីម៉ោង​ប្រមាណ៥ព្រឹក អ្នកធ្វើការលក់ដូរជាច្រើន​នៅឈរ និងចតម៉ូតូនៅមុខរបាំងបិទ ផ្លូវ របស់សមត្ថកិច្ចនៅក្បែររង្វង់មូលសម្តេច ជូន ណាត និងផ្លូវមួយចំនួនទៀតនៅក្បែរវត្តបុទុមវតី ជា ទីកន្លែងដែលពួកគេទៅធ្វើការងារនៅទីនោះ។
អ្នកដែលឈរចាំនៅមុខរបាំងបិទផ្លូវសួរសមត្ថកិច្ចថា តើពួកគេអាចចូលតាមផ្លូវណាបាន? សមត្ថកិច្ចខ្លះប្រាប់ថា ដើរសួរតាមច្រកផ្សេងៗទៀតទៅ ពួកគាត់ក៏មិនដឹងថា អាចចូលបាន តាមណាដែរគ្រាន់តែដឹងថា ច្រកពួកគាត់យាមគេមិនឲ្យចូលទេ។​
អ្នកធ្វើដំណើរចេញពីច្រកមួយទៅច្រកមួយទៀត សួរដើម្បីបានទៅកន្លែងធ្វើការឬផ្ទះ ពួកគេនៅទី នោះ កន្លែងខ្លះសមត្ថកិច្ចបើកឲ្យចូលតែត្រូវមានការត្រួតពិនិត្យនិងសាកសួរលម្អិត ពីបំណងនិងទី កន្លែងដែលត្រូវទៅ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger