សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 24, 2017

សារសម្ងាត់បង្ហាញថាលោកហ៊ុន សែនកំពុងភ័យខ្លាចយ៉ាងខ្លាំង ក្រោយរំលាយបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការងេីបឡេីងរបស់ ប្រជាពល រដ្ឋប្រឆាំងនឹងរូបលោកព្រមទាំង គណបក្សប្រជាជនកម្ពុជា ក្រោយពីលោកបានរំលាយ គណបក្ សសង្គ្រោះជាតិរួចមក។ នេះបេីតាមសារសម្ងាត់របស់លោកដែលបែកធ្លាយជាសារណះ តាម បណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ។
ដោយមានការភ័យខ្លាចប្រជាពលរដ្ឍងេីបឡេីងប្រឆាំងនឹងរូបលោកបែបនេះ លោកហ៊ុន សែន បាន​ដាក់​ផែនការ​តឹងរ៉ឹង​បន្ត​ទៀត ទៅ​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​ខ្លួន ក្រោយ​កម្ចាត់​សំឡេង​ប្រឆាំង​បាន​សម្រេច​ដូច​បំណង​រួច​ហើយ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ នៅ​តែ​យល់​ឃើញ​ថា សំឡេង​ប្រឆាំង​ដែល​បាន​បោសសំអាត​ក្រោម​លេស​ថា​ក្បត់​ជាតិ​រួច​ហើយ​នេះ វា​នឹង​ក្លាយ​ជា​គ្រោះ​ដ៏​អាក្រក់ទៀត ដល់​ជោគ​វាសនា​គណបក្ស​កាន់​អំណាច និងរូបលោកផ្ទាល់នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មិន​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់​ទេ​នោះ។
សារ​នយោបាយ​ដែល​មាន​រយៈពេល​ជិត ១០នាទី អាច​ជា​ការ​បែក​ធ្លាយ​ចេញ​ពី​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក ហ៊ុន សែន កំពុង​បង្ហាញ​ការ​ខ្វល់ខ្វាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួច។
រយៈពេល​២ថ្ងៃ​ជាប់​ៗ​គ្នា សំឡេង​របស់​លោក​នាយករដ្ឋមន្ត្រី ត្រូវ​បាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដ៏​ពេញ​និយម​ ចែកចាយ​យ៉ាង​ព្រោងព្រាត អំពី​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែនផ្ទាល់។ នៅ​ថ្ងៃ​ទី២៣ នេះ​វិញ សារ​បែក​ធ្លាយ​ដែល​អាច​លិច​ចេញ​ពី​ផ្ទៃ​ក្នុង​បក្ស ទំនង​លោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​ណា​មួយ ក្រោយ​រំលាយ​បក្ស​ប្រឆាំង​រួច។ លោក​នាយករដ្ឋមន្ត្រី បាន​ផ្ដាំ​ទៅ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​លោក ត្រូវ​ធ្វើ​កិច្ចការ​អោយ​អស់​ពី​ចិត្ត​ពី​ថ្លើម ធ្វើ​យ៉ាង​ណា​ត្រូវ​យក​ចិត្ត​ពលរដ្ឋ​ឲ្យ​បាន។ លោក ហ៊ុន សែន ជឿជាក់​ថា ពលរដ្ឋ​ប្រហែល​មិន​ខ្វល់​ថា បក្ស​ណា​ត្រូវ​រំលាយ ឬ​មិន​ត្រូវ​រំលាយ​នោះ​ទេ។ យ៉ាង​នេះ​ក្ដី លោក ហ៊ុន សែន ហាក់​មិន​ស្ងប់​ចិត្ត​ឡើយ បើ​ទោះ​ជា​សំឡេង​ប្រឆាំង​ដែល​លោក​បាន​រំលាយ​ឲ្យ​ទៅ​ជា​ផេះ​អស់​ហើយ​នោះ។ មេ​បក្ស​កាន់​អំណាច​រូប​នេះ នៅ​ចាត់​ទុក​ថា សំឡេង​ប្រឆាំង នឹង​នៅ​តែ​តាម​លង​លោក​គ្រប់​ពេលវេលា ប្រសិន​បើ​មិន​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទេ។ ក្នុង​ន័យ​នេះ​លោក ហ៊ុន សែន មើល​ឃើញ​ថា អ្នក​ដែល​ត្រូវ​បក្ស​កាន់​អំណាច​អូសទាញ​បាន អាច​ជា​ជំងឺ​មហារីក​ក៏​ថា​បាន ហើយ​សមាសភាព​បក្ស​សង្រ្គោះជាតិ​ដែល​បាន​បែក​ខ្ញែក​ហើយ​នេះ នឹង​រត់​ទៅ​ជ្រក​ក្រោម​ស្លាក​បក្ស​ប្រឆាំង ២​ទៀត ដែល​ជា​បក្ស​ដើម​កំណើត​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​បន្ត​ថា៖ «សម្រាប់​ពេល​ខាង​មុខ​នេះ​សម្រាប់​ដោះស្រាយ​សម្រាប់​តែ​អ្នក​ចុះចូល​មក​ហើយ​យើង​ប្រគល់​ដំណែង​ដែល​មាន​គោលដៅ​ទី១ គឺ​ទប់ស្កាត់​មិន​ឲ្យ​ពួក​នេះ​ប្រមូលផ្ដុំ​កម្លាំង។ ទី២​កុំ​ឲ្យ​ពួក​គេ​ទៅ​ប្រមូលផ្ដុំ​ទៅ​បង្កើត​បក្ស​ថ្មី ឬ​ទៅ​ជ្រក​ក្រោម​បក្ស​សិទ្ធិមនុស្ស និង​បក្ស​ភ្លើង​ទៀន។ ចំណុច​នេះ​បងប្អូន​យើង​ត្រូវ​មើល​ឲ្យ​ឃើញ​យុទ្ធសាស្ត្រ​ធំ​ណាស់»
បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​ធ្វើ​វិសោធនកម្ម​ចេញ​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ទាវ វណ្ណុល បញ្ជាក់​ជំហរ​ថា អតីត​ដើម​កំណើត​បក្ស​ប្រឆាំង​មួយ​នេះ នៅ​មិន​ទាន់​ពិចារណា ដាក់​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង ទាំង​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០១៨ នៅ​ឡើយ​ទេ។ លោក​បន្ត​ថា មូលហេតុ​សំខាន់​គឺ​នៅ​រង​ចាំ​មើល​ពី​ដំណោះស្រាយ​នយោបាយ របស់​គណបក្ស​សង្រ្គោះជាតិ​សិន។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​នេះ​ ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​កំពុង​តែ​ទាមទារ​ឲ្យ​​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស អន្តរាគមន៍​ឲ្យ​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទាំង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ អ្នក​នយោបាយ​រូប​នេះ យល់​ឃើញ​ថា បញ្ហា​នេះ​លោក ហ៊ុន សែន គួរ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​អី។ លោក​បន្ត​ថា៖ «ក្នុង​ករណី​នេះ​យើង​ចាំ​មើល​ថា​តើ​ការ​ទាមទារ​របស់​បងប្អូន​ខ្មែរ​យើង​នៅ​នាយ​សមុទ្រ​ហ្នឹង​តើ​វា​មាន​លទ្ធផល​យ៉ាង​ម៉េច? ចំពោះ​គណបក្ស​ភ្លើង​ទៀន​យើង​អត់​មាន​គម្រោង​ដាក់​ពាក្យ​ប្រកួតប្រជែង​តាំង​ពី​ព្រឹទ្ធសភា បោះ​ឆ្នោត​ជាតិ​ក៏​យើង​អត់​ដែរ​មក​ដល់​ពេល​នេះ»
សារ​បែក​ធ្លាយ របស់​លោក ហ៊ុន សែន ជា​លើក​ទី២​នេះ ក៏​បាន​ព្រមាន​ទុក​ជា​មុន​ដល់​មន្ត្រី​បក្ស​ប្រឆាំង ដែល​ទើប​អូសទាញ​បាន​ចេញ​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​នេះ ប្រសិន​បើ​រក​ឃើញ​ថា ក្បត់​បក្ស​ប្រជាជន អ្នក​ទាំង​នោះ​នឹង​ត្រូវ​កម្ចាត់​ចោល​បន្ត​ទៀត។ បញ្ហា​នេះ ត្រូវ​បាន​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ចំអក​ថា នេះ​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ។
ដោយ​ឡែក​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត ពី​អង្គការ​មិនមែន​រដ្ឋាភិបាល មើល​ឃើញ​ថា ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ល្អ ហើយ​លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​អាច​ដេក​ដោយ​ស្ងប់​ចិត្ត​ដែរ​នោះ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាង​នេះ និង​ជា​អ្នក​នយោបាយ​គួរ​មាន​ភាព​ចាស់​ទុំ​ឲ្យ​បាន​ច្រើន។
បើ​ទោះ​ជា​បែប​ណា តាមរយៈ​ការ​បែក​ធ្លាយ​សំឡេង ដែល​មាន​រយៈពេល​ជិត ១០នាទី​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​អំពី​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​អូសទាញ​​ទឹក​ចិត្ត​របស់​កម្មករ​នៅ​តាម​រោងចក្រ អោយ​ងាក​មក​​ជួយ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត របស់​លោក​កើន​ឡើង​វិញ។លោកថា៖ «រៀបចំ​កម្មវិធី​យ៉ាង​ណា​ដើម្បី​បាន​ចុះ​មូលដ្ឋាន។ ខ្ញុំ​កំពុង​ធ្វើ​យ៉ាង​ណា​ដើម្បី ច្បាម​នូវ​មុខ​សញ្ញា​កម្មករ​ដែល​ខ្ញុំ​គិត​ថា​វា​នឹង​អាច​ធ្វើ​ឲ្យ​ការ​រើសអើង​ក្នុង​ជួរ​កម្មករ​ប្រែ​ពណ៌។ ប៉ុន្តែ​មុន​នេះ​បងប្អូន​យើង​តែងតែ​គិត​ថា​កម្មករ​ជា​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង។ ប៉ុន្តែ​ពេល​នេះ​ផ្ទុយ​ទៅ​វិញ​ទេ​នៅ​ក្នុង​ជួរ​កម្មករ​មាន​ការ​ប្រែ​ពណ៌​ហើយ» តាម​រយៈ​សំឡេង ហាក់​មិន​ម៉ឺងម៉ាត់ និង​ស្វាហាប់​ដែល​បាន​លិច​ធ្លាយ​នេះ លោក ហ៊ុន សែន អះអាង​ថា ការ​កម្ទេច​សំឡេង​ប្រឆាំង​នៅ​ពេល​នេះ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពោល​ត្រូវ​ដាក់​គោលដៅ​បន្ត​ទៀត​ប្រយុទ្ធ​ប្រឆាំង​នឹង​សម្ពាធ​បរទេស ដែល​លោក​ចាត់​ទុក​ថា អន្តរជាតិ​ទាំង​នោះ​ហើយ គឺ​ជា​អាយ៉ង​របស់​បក្ស​ប្រឆាំង។ ការ​កាត់​ឫសកែវ​ទាំង​នោះ​បាន ទើប​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​លែង​មាន​មហារីក​ទៀត។
ទាក់ទងនឹងសារបែកធ្លាយនេះ លោកសម រង្ស៊ីដែលទេីបប្រកាសថាលោកចូលធ្វេី នយោបាយជា មួយបក្សសង្គ្រោះជាតិវិញនោះ បានចាត់ទុកលោកហ៊ុន សែនជាឃាតកនិងជាជនផ្តាច់ការ ប្រឡាប់ឈាមប្រជាពលរដ្ឋខ្មែរដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នឹងចាប់ផ្តេីមសេុីបអង្កេត ឆាប់ៗនេះហេីយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger