សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 16, 2017

ស្ថានទូតអាមេរិកនដំណឹងដល់ពលរដ្ឋខ្លនឲ្យបង្កើនការប្រុង ប្រយ័ត្នបញ្ហាសុវត្ថិភាពខណះតុលាការកំពូលកាត់ក្តីរំលាយ គណបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកវីលៀម ហៃដធ៍ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ទទូតឲ្យពលរដ្ឋរបស់ខ្លួន

ប្រុងប្រយ័ត្ន សុវត្ថិភាព។


ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យ បង្កើនការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ខណៈដែល​តុលាការកំពូល ចាប់ផ្តើមដំណើរ​ការ​សវនា 
ការ​លើបណ្ដឹងរំលាយគណបក្សប្រឆាំង​នៅ​ថ្ងៃ​ ព្រហស្បត្តិ៍នេះ។ ខណៈ​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ក្ដី​បារម្ភ​​នៅ​ក្នុង​សេចក្ដី​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ការដាក់ កម្លាំងការពារច្រើន ដើម្បីទប់ស្កាត់ បាតុកម្ម ឬការតវ៉ា​ទៅនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល​លើបណ្ដឹងសុំរំលាយ គណបក្ស សង្គ្រោះជាតិ អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈាន ទៅរកការប្រើហិង្សា ជាយ ថាហេតុ។​

បើតាមសេចក្ដីជូនដំណឹង ស្ថានទូតអាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់​ខ្លួន ឲ្យ​ប្រយ័ត្នសុវត្ថិភាពផ្ទាល់ ខ្លួន ដោយថា ត្រូវគេចចេញពីកន្លែង ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ជាពិសេស តាមដាន​ព័ត៌មានក្នុងស្រុក​អំពីស្ថានការណ៍ ដែលអាចនឹងកើតមានឡើង។ តុលាការ​កំពូល កំពុង​ដំណើរការ​សវនាការ​ក្ដី​រំលាយ​បក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់ និង​របាំង​ដែកជា​ច្រើន​ផ្ទាំង ត្រូវ​បាន​ដាក់​ពង្រាយ ផ្លូវ​នានា​ភ្ជាប់​ទៅ​ព្រះ​បរម​រាជ​វាំង និង​ហាង​អាជីវកម្ម​នានា​នៅ​ជុំ​វិញ​បរិវេណ​តុលាការ​កំពូល ត្រូវ​បាន​បិទ​៕ សហគមន៍អន្តរជាតិ បានថ្កោលទោស ជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សមួយនេះ ដោយ​ពួកគេព្រមានពីហានិភ័យនានា​នៃការដើរថយក្រោយនៃ លទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាលរបស់លោកហ៊ុន សែននៅតែរឹងរូសនឹងការ ព្រមានរបស់សហគមន៏អន្តរជាតិទាំង នោះ ដោយលើកយកលេសថា ជាការអនុវត្តច្បាប់ របស់ខ្លួន តែប៉ុណ្ណោះ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger