សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 18, 2017

ក្រុមការងារបក្សCNRP បិទរបងដែកជុំជិតស្នាក់ការបក្សដោយខ្លាច ហ៊ុន​សែនបញ្ជូនក្រុមចោរ ចូលលួច ឆក់ប្លន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ បាននាំគ្នារុះរើស្លាកមានរូបព្រះអាទិត្យ និង ពាក្យស្លោកមួយចំនួន​ចេញពីបរិវេណខាងមុខ និង ខាងលើ នៅស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិត នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ​។
ការរុះរើនៅព្រឹកនេះ មិនមានឃើញវត្តមានតំណាងរាស្ត្រឬមន្ត្រីជាន់ខ្ពស់គណបក្សនោះទេ គឺមាន តែក្រុមការងារមួយក្រុមតែប៉ុណ្ណោះ ចំណែកបរិវេណកន្លែងដែលធ្លាប់មានការជូបជុំគ្នានៅពេល កន្លងមកនោះ មានការបិទដោយរបងដែកជិតឈឹង។
ទាក់ទងនឹងការបិទរបងដែកជិតឈឹងនេះ ក្រុមអ្នកយាមផ្ទះរបស់ក្រុមគ្រួសារលោកសម រង្ស៊ី អះអាងថា ពួកគេខ្លាចលោកហ៊ុន សែនបញ្ជូនក្រុមចោរឆ្លៀតឱកាសចូលទៅលួច ឆក់ប្លន់
ទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដែលជាអតីតស្នាក់ការបក្សនេះ។ ​​
ថ្មីៗនេះ គេសង្កេតឃើញលោកហ៊ុន សែនបានបញ្ចេញបុគ្គលម្នាក់ ឈ្មោះសយ សុភាពធ្វើការនៅ ស្ថានីយ៏ទូរទស្សន៏ BTV ជារបស់កូនលោកនាយករដ្ឋមន្ត្រី ឲ្យចុះទៅថតផ្ទះសម្បែងរបស់ ប្រជា ពលរដ្ឋស្លូតត្រង់នៅតាមខណ្ឌមួយចំនួន ជាពិសេសឈ្មោះ សយ សុភាពនេះបានផ្តោតទៅពលរដ្ឋ ណារស់នៅក្នុងបុរីនានា ក្នុងរាជធានីភ្នំពេញ ក្នុងផែនការមួយចោទប្រកាន់ថាអ្នករស់នៅក្នុងបុរី សុទ្ធតែអ្នកខុសច្បាប់ ហើយបង្កឲ្យមានទឹកជំនន់ជន់លិចរាជធានីភ្នំពេញទាំងមូល។ តាមរយះការ ផ្សាយរបស់ទូរទស្សន៏ ពីម៉ោង ៦ះ ១០ នាទី ដល់ម៉ោង៧ព្រឹក ឈ្មោះសយ សុភាពនេះបានប្រើ ប្រាស់ទូរទស្សន៏របស់កូន លោកហ៊ុន សែនមកគំរាមប្រជាពលរដ្ឋនៅតាមបុរីថា រដ្ឋាភិបាលលោក ហ៊ុន សែនអាចនឹងវាយកំទេចបុរីមួយចំនួនចោល ដូចអ្វីដែលលោកហ៊ុន សែនធ្លាប់បានបញ្ជាឲ្យ លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បាននាំបក្ខពួករបស់ខ្លួនទៅវាយកំទេចបុរីមួយ កន្លែងរបស់ជនជាតិចិនឈ្មោះ ឡុង ឈិន ជាអតីតមន្ត្រីយោធាហ៊្វុនស៊ិនមប៉ិចនៅតំបន់កប់ ស្រូវចោល។
ទាក់ទងនឹងករណីឈ្មោះសយ សុភាពយកទូរទស្សន៏BTV របស់កូនហ៊ុន សែនមកគំរាមវាយកំទេច ផ្ទះប្រជាពលរដ្ឋនៅតាមបុរីនេះ សារព័ត៌មានជាតិខ្មែរព្យាយាមទាក់ទងទៅលោកហ៊ុន សែនផ្ទាល់ ដើម្បីសាកសួរថាតើនេះជាបញ្ជារបស់លោកនាយករដ្ឋមន្ត្រីឬយ៉ាងណា? តែមិនអាចទាក់ទងបាន ទេ។​ ចាងហ្វាងកាសែតជាតិខ្មែរ លោករស់ សុឃិតអះអាងនៅថ្ងៃនេះ លោកនឹងទាក់ទងលោកហ៊ុន​សែនតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីវិញម្តង នៅថ្ងៃចន្ទសប្តាហ៏ខាងមុខនេះ។ លោក រស់ សុឃិតប្តេជ្ញាថានឹងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជននៅតាមបុរីឲ្យខាងតែបាន​ហើយ មិនអនុញ្ញាតិឲ្យលោកហ៊ុន សែនប្រើប្រាស់ឈ្មោះសយ សុភាពមកលួច ឆក់ប្លន់ផ្ទះសម្បែងបងប្អូន យើងនៅតាមបុរីនានាជាដាច់ខាត បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល
បែបនេះក្តី។
កាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ របស់លោក ហ៊ុន សែន​៕
លោកចាងហ្វាងកាសែតជាតិខ្មែរ (រូបឈរ) ប្តេជ្ញាវាយកំទេចបក្ខពួកលោកហ៊ុន សែន
មិនឲ្យចូលទៅលួច ឆក់ប្លន់ផ្ទះសម្បែងរបស់ប្រជាជននៅតាមបុរីជាដាច់ខាត។


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger