សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, January 15, 2018

លោកសម រង្ស៊ីថាចលនាសង្គ្រោះជាតិថ្មីអាចឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្មនិងកូដកម្មដោយ​មាន​ការគាំទ្រពីកងកម្លាំង ប្រដាប់អាវុធ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក សម រង្ស៊ីអតីត ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនីរទេសខ្លួនឯងនៅក្រៅប្រទេស នោះ បានប្រកាសបង្កេីតចលនាសង្គ្រោះជាតិ មួយឡើងវីញហេីយថាចលនាថ្មីនេះឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដោយ​មាន​ការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ។ ការប្រកាសបង្កេីតចលនាថ្មីនេះ បន្ទាប់​ពីប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខាត្រូវបានចាប់ ខ្លួន គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និង ការបញ្ចប់ជីវិតនយោ​បាយមន្រ្តីជាន់ខ្ពស់ ១១៨ រូបរបស់បក្សនេះ រយៈពេល ៥ឆ្នាំ រួចមក។
ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី ១៤ ខែ មករា លោក សម រង្ស៊ី បានលើកឡើងថាលោកជំរុញ ផ្ដួចផ្ដើមនូវ​ចលនា​ស​ង្គ្រោះជាតិថ្មីមួយ ដោយលោកថាដើម្បី រកដំណោះស្រាយមួយ លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវ កម្លាំង​ស្នេហាជាតិ និង​កម្លាំងប្រជាធិបតេយ្យនៅកម្ពុជា។
លោកសម រង្ស៊ីលើកឡើងថា «យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ»
លោកបន្ថែមថាការបង្កើតចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ ដូចជាចលនាសង្គ្រោះជាតិ ជាក្រប​ខណ្ឌ​ថ្មីមួយដែលមិនរងការរំលាយ ហើយអាចអំពាវនាវ ឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដោយ​មាន​ការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ
លោក សម រង្ស៊ីបន្ថែមថាចលនានេះក៏ជាការបង្ហាញពីការបន្តសកម្មភាពរបស់ គណបក្សសង្គ្រោះ ជាតិ ការប្រមូល​កម្លាំងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ អន្តរជាតិ និង សង្គមស៊ីវិល ដែលមានការ រៀបចំ​ក្បាលម៉ាស៊ីន មកពី​គណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ដោយ សេរីភាព ចំហ និងរលូន ហើយក៏អាច​ធ្វើសេចក្តី​សម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង រហ័សទាន់ពេលវេលា។
ជាមួយគ្នានោះលោកសម រង្ស៊ីក៏បានលើកឡើងដែរថាចលនាសង្គ្រោះជាតិនេះក៏ជំរុញ ឲ្យមានការ​ដោះលែង​លោក កឹម សុខា និងអ្នកទោសមនះសិការទាំងអស់ និងឲ្យមានការបោះឆ្នោត ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ដែល មានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទង លោក សុខ ឥសានអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា​ ដេីម្បីឆ្លេីយតបនឹងការប្រកាសបង្កេីតចលនាថ្មីរបស់លោកសម រង្ស៊ីនេះបានទេ នៅថ្ងៃ ចន្ទនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger