សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 12, 2018

លោកសម រង្ស៊ីបន្តវាយប្រហារទៅលេីលោកហ៊ុន សែនកាន់តែ ខ្លាំងឡេីងៗខណះនាយករដ្ឋមន្ត្រីជាប់ចំណាត់ថ្នាក់លេខ៣ក្នុង ហ្វេសប៊ុកទូទាំងពិភពលោក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃនេះបានបន្តវាយប្រហារទៅលេីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនកាន់តែខ្លាំងឡេីងៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជាប់ជាចំណាត់ថ្នាក់ លេខ៣ ជាមេដឹកនាំមានប្រជាប្រិយភាពជាងគេបំផុតនៅទូទាំងពិភពលោក។
​លោកសម រង្ស៊ី ដែលត្រូវបានគេមេីលឃេីញថាបានបរាជ័យទាំងស្រុងនៅទាំងនៅលេីសមរភូមិ ហ្វេសប៊ុក និងសមរភូមិតុលាការខ្មែរនោះ បានអះ​អាងនៅថ្ងៃ ចន្ទ ទី ១២ កុម្ភះនេះ​ថា លោក​មិន​មែន​ជា​ «ភេរវករ» និង «ឧទ្ទាម»ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ផ្ដាំ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​វិញ​ថា «ឈប់​ឆ្កួត​ទៅ!»
តាមរបាយការណ៏របស់សហគ្រាសទំនាក់ទំនងសាធារណះនៃក្រុមហ៊ុន Burson –Marsteller ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការកាលពីថ្ងៃ ទី ៩ កុម្ភះ ឆ្នំា ២០១៨​ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាមេដឹកនាំសាធារណះពិភពលោក ជាប់ចំណាត់ថ្នាក់ទី៣ ដែល​មានប្រជាប្រិយភាពជាងគេបំផុតលេីបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែលជាប់ចំណាត់ថ្នាក់លេខ២ ហេីយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១។
លោក សម រង្ស៊ី បាន​ប្រតិកម្ម​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចោទ​លោកសម រង្ស៊ីដែលទេីបបង្កេីតចលនាសង្គ្រោះជាតិ ជាផ្លូវការកាលពីថ្ងៃ ទី ២៨ មករា កន្លងមក​ថា ជា​«មេ​ភេរវករ»ដ៏​ធំ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​ដល់​កម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​​កាល​ពី​ថ្ងៃ​ទី​០១​កុម្ភៈ​ថា៖ «ហើយ​ខ្ញុំ​សូម​ផ្ដាំ​កុំ​មក​អាស៊ី​ឲ្យ​សោះ! សូម​កុំ​មក​ក្បែ​រ​អាស៊ី! បើ​អ្នក​ឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នក​ឯង​ទាល់​តែ​បាន។ ឥឡូវ​នេះ គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ មិន​មែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ប៉ុន្តែ ជា​ភេរវករ​តែ​ម្ដង ជា​អង្គការ​ភេរវកម្ម»
ជា​ប្រតិកម្ម​តបទៅ​វិញ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បី គេច​ចេញ​ពី​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​កម្ពុជា​នោះ បាន​បញ្ជាក់​ថា លោក​មិន​មែន​ជា «ភេរវករ» និង​ជា «ឧទ្ទាម»ទេ។
លោក សម រង្ស៊ី រៀបរាប់​ថា៖ «ហ៊ុន សែន អើយ! ឈប់​ឆ្កួត​ទៅ! បើខ្ញុំជាភេរវករ និងជាឧទ្ទាមមែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំនៅគ្រប់ ទីកន្លែង ជាពិសេស នៅតាមវត្តអារាមខ្មែរទូទាំងពិភពលោក ហើយក៏មិនមែនឥស្សរជនជាន់ខ្ពស់នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្តឲ្យខ្ញុំក្នុងការតស៊ូ ដើម្បី នាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»
លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា ជា​«ភេរវករ» និង​ជា«ឧក្រិដ្ឋជន​ក្បត់​ជាតិ» ដោយ​ថា​ បាន​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​ប្រព័ន្ធ​រដ្ឋ​មួយ​ដែល​លោក សម រង្ស៊ី ហៅ​ថា «ព្រៃ​ផ្សៃ»
លោក ហ៊ុន សែន បាន​ចោទលោកសម រង្ស៊ីដែលជា​គូ​ប្រជែង​នយោបាយ​របស់​លោក​ថា​ជា «ភេរវករ» បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ខែ​មករា​កន្លង​មក ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។
នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនទាន់មានប្រតិកម្មអ្វីចំពោះការលេីកឡេីងងរបស់ លោកសម រង្ស៊ីនៅឡេីយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger