សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 14, 2018

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤រួមទាំងសេចក្តីព្រាងច្បាប់ ​ស្តីពីការដាក់ទោសទណ្លេីអ្នកជេរប្រមាថ ព្រះមហាក្សត្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ព្រះអង្គម្ចាស់សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ យាងចូលរួមកិច្ចប្រជុំសភា នាពេលព្រឹក
មិញនេះ។

សមាជិកសភាចំនួន​១២៣រូបនៅថ្ងៃនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងនោះរួមទាំង សេចក្តីព្រាងច្បាប់​ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌទាំងស្រុង រួមទាំងការ ចែងពីទោសទណ្ឌចំពោះអ្នកជេរប្រមាថព្រះមហាក្សត្រផងដែរ។​
រដ្ឋសភានៅព្រឹកនេះ ក៏បានផ្តោតទៅលេីច្បាប់​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ​ដែលបានចែងពីទោស ទណ្ឌ​ ដាក់ព​ន្ធនា​គា​រ ពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ ច​ន្លោះ​ពី ២​លា​ន ដល់៥០លា​នរៀល ដល់​អ្នក​ដែល​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រផងដែរ។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់រដ្ឋសភាឲ្យដឹងថា  នៅព្រឹក​នេះ​សភាបានពិភាក្សានិងអនុម័តទៅ​លើ​ច្បាប់​ចំនួន​៤​រួមមាន សេចក្តី​ព្រាង​ច្បាប់ធ្វើវិសោ​ធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពី វិសោធនកម្មក្រម ព្រហ្មទណ្ឌ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ និង​សេចក្តី​ព្រាងច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
រដ្ឋ​សភាក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សមាជិក​សភា​ទាំង​១២៣​នាក់​ បាន​សម្រេច​ជា​រួម​អនុម័តទាំង​ស្រុង ទៅលើ​សេចក្តី​ព្រាង​ច្បាប់ទាំងនេះ ដោយមិនមានការជំទាស់ទេ។​
សេចក្តីព្រាង​ច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ បាន​សរសេរ​បន្ថែម​នូវ​សិទ្ធិ​ និង​ករណី​កិច្ច​របស់​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ ដោយ​បាន​ផ្តោត​លើ​ការរក្សា​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ធ្វើ​
ការ​ងារ​បម្រើ​ប្រយោជន៍​របស់​បរទេស​ទោះ​បីជា​ដោយ​ផ្ទាល់​ឬ​ប្រយោល​ក៏​ដោយ​​៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger