សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 2, 2018

រដ្ឋាភិបាលសម្រេចធ្វេីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ រួមទាំងមាត្រាស្តីពីទោស ទណ្ឌប្រមាថព្រះមហាក្សត្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វេីជាអធិបតី នៃកិច្ចប្រជុំគណះរដ្ឋមន្ត្រី នាព្រឹក
ថ្ងៃ សុក្រនេះ។

រដ្ឋាភិបាលសម្រេចធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ទាក់​​ទិន​នឹងសិទ្ធិ​ពលរដ្ឋ​ចូល
រួម ក្នុងអង្គកា​រមហា​ជ​​​ន​ ​និងច្បាប់មួយចំនួនទៀត រួមទាំងមាត្រាស្តីពីទោសទណ្ឌប្រមាថព្រះមហា ក្សត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា នៅថ្ងៃទី២កុម្ភៈនេះ លោក ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី។ លោកថា របៀបវារៈនៃកិច្ចប្រជុំ គឺសេចក្តីព្រាង រដ្ឋធម្មនុញ្ញ ស្តីពីវិសោ​ធ​ន​ក​ម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ មាត្រា១១៨ថ្មី និង សេចក្តី​​ព្រាងច្បាប់​ស្តីពីវិសោ​ធនក​ម្ម​ក្រ​មព្រ​ហ្មទណ្ឌ និងសេចក្តពីព្រាងច្បាប់មួយចំនួនទៀត។
រដ្ឋធម្មនុញ្ញមាត្រា៤២ចែងថា «ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម និងបង្កើត​គណបក្ស​នយោបា​យ។ សិ​ទ្ធិនេះ​ត្រូវបានកំណត់ដោយច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូល​រួមក្នុ​ងអង្គការ មហាជន ជួយគ្នា​ទៅវិញ​ទៅមកកា​រពារសមិទ្ធផលជាតិ និងសណ្តាប់ធ្លាប់សង្គម»
មាត្រា៣៤ចែងថា «ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះ​ឲ្យគេបោះឆ្នោ​ត បាន។ ប្រជា​ព​ល​រដ្ឋ​ខ្មែ​រទាំងពីរភេទ ដែលមានអាយុ​យ៉ាងតិ​ច៤០ឆ្នាំអា​ចឈរឈ្មោះ​ឲ្យគេបោះឆ្នោ​តជ្រើតាំង​ជាសមាជិក​ព្រឹទ្ធស​ភា»
​​ លោក ហ៊ុន សែន សរសេរថា សេចក្តីព្រាងច្បាប់នេះ «ក្នុងគោលបំណងដើម្បីថែ​រក្សាសុខសន្តិភា​ពនិងកា​​ររីកចម្រើននៅក្នុងប្រទេសជាតិយើងឲ្យបានយូរអង្វែង»
ក្រៅពីសម្រេចធ្វេីវិសោធនកម្មមាត្រាមួយចំនួនខាងលេី ក៏មានសេចក្តីរាយការណ៏មកថា កិច្ចប្រជុំ
គណះរដ្ឋមន្ត្រីនាព្រឹកមិញនេះ ក៏បានពិភាក្សាពីការដាក់បន្ថែមនូវមាត្រាថ្មីមួយស្តីពីទោស ព្រហ្ម ទណ្ឌ ចំពោះបុគ្គលទាំងឡាយណាដែលជេរប្រមាថព្រះមហាក្សត្រ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងអតីតមន្ត្រីបក្សប្រឆាំងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដេីម្បីប្រតិកម្មនឹងការសម្រេចធ្វេីវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មី នៅថ្ងៃនេះបានទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger