សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 27, 2018

មេ​ឈ្មួញឈេី សឹង សំអុល សម្រុក​ដឹកឈើ​ចេញពី​តំបន់​ដែន ជម្រកសត្វព្រៃ​ភ្នំ​ព្រេចស្រុក​កោះ​ញែកយកទៅលក់នៅស្រុកយួន យ៉ាងអាណាធិបតេយ្យ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

មេឈ្មួញឈេីល្បីឈ្មោះ សឹង សំអុលឈានជេីងចូលបំផ្លាញព្រៃឈេី នៅតំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា កាលពី​ពេល
ថ្មីៗ នេះ មេ​ឈ្មួញឈេី សឹង សំអុល បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ប្រភេទ​វ៉េ​អង​៧​គ្រឿង​ដឹក
ឈើ​ចេញ ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចំនួន​៧​រថយន្ត​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ សឹង សំអុល បាន​ប្រើ​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដើម្បី​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ដោយ​ក្នុង​អាជ្ញាប័ណ្ណ​នោះ​កំណត់​ឲ្យ​ផ្ទុក​ឈើ​ក្នុង​១​រថយន្ត​ពី​១៧​ទៅ​១៨​ម៉ែត្រគូប​ប៉ុណ្ណោះ ហើយ​ជាក់ស្ដែង​គេ​ផ្ទុក​ឈើ​ពី​៥០​ទៅជិត​៦០​ម៉ែត្រគូប​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ ព្រោះ​មេ​ឈ្មួញ សឹង សំអុល កំពុង​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។
​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈើ​៧​រថយន្ត​យី​ឌុប​ប្រភេទ​វ៉េ​អង​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹក​ចេញពី​ស្រុក​កោះ​ញែក កាលពី​យប់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៨ គឺ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន គឺជា​ឈើ​កាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អ​ន្ទ្រ​ង​ជាដើម​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ក្នុងការ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន បើទោះបី​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ គ្មាន​នៅសល់​ឈើ​ក៏ដោយ​។

​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុ​ភ័​ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​អាច​ប្រឈម​នឹង​ការបង្ក្រាប​។ ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុ​ភ័​ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​មេ​ឈ្មួញ សឹង សំអុល បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ គួររំលឹកថា​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម​។ ការដែល​មេ​ឈ្មួញ សឹង សំអុល ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅពេល នេះ គឺមាន​ប្រភព​ខ្លះ​បាន​និយាយថា ដោយសារ​មេ​ឈ្មួញ សឹង សំអុល អាងខ្នង​បង្អែក​រឹងមាំ​ជា​មន្ត្រីជាន់ខ្ពស់​ជិតស្និទ្ធ​នឹង​មេដឹកនាំ​កំពូល​តែម្តង​។

នៅពេលនេះ សារព័ត៌មានចាតិខ្មែរមិនទាន់អាចទាក់ទងលោកមេឈ្មួញ សឹង សំអុលដែលមាន លំនៅដ្ឋានអចិន្ត្រៃយ៍ នៅខេត្តត្បូងឃ្មុំ មកបំភ្លឺពីសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈេី
យកទៅលក់នៅស្រុកយួនដោយសេរីនេះបានទេ៕

ក្បួនរថយន្តដឹកឈេីរបស់ឧកញ៉ា សឹង សំអុលចេញពីតំបន់ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច
ក្នុងស្រុ កោះញែក ខេត្តមណ្ឌលគិរី ទៅកាន់ស្រុកយួន។




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger