សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 10, 2018

អគ្គីភ័យឆេះផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរីបណ្តាល ឲ្យអាជីវករពីរនាក់ស្លាប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ទិដ្ឋភាពផ្សារសែនមនោរម្យ នៅខេត្តមណ្ឌលគិរី នៅពេលកំពុងឆាបឆេះ នាពេល
ព្រឹកមិញនេះ។

អគ្គីភ័យបានឆាបឆេះផ្សារសែនមនោរម្យ នាព្រឹកថ្ងៃសុកនេះ បណ្ដាលឲ្យពលរដ្ឋជាអាជីវករ ២នាក់ បានស្លាប់​។ នេះបេីតាមការអះអាងរបស់អាជ្ញាធរ ខេត្តមណ្ឌលគិរីនៅមុននេះបន្តិច។
បើតាមការឲ្យដឹងពីអនុផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ៅ គឹម សេង ថាអគ្គីភ័យនេះបាន​កើតឡើងនៅវេលាម៉ោង ២ និង​ ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កុម្ភៈបណ្ដាលឲ្យឆេះផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងស្រុង បណ្ដាល ឲ្យស្លាប់មនុស្ស ២នាក់ ជាអាជីវករលក់ដូរដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅ ឡេីយ។ 
លោក ម៉ៅ គឹមសេង បានបន្តថាករណីអគ្គីភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី។ ហេីយ មកដល់ពេលនេះអគ្គិភ័យនោះនៅមិនទាន់រលត់នៅឡើយទេ ហើយ កំលាំងសមត្ថកិច្ច កំពុងអន្តរាគមន៍ន្លត់ និង ស្រាវជ្រាវបន្ថែមជុំវិញការស្លាប់ របួស និង ការខូតខាត ទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យទាំងអធ្រាត្រនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger