សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 6, 2018

លោកសម រង្ស៊ីបន្តចោទនាយករដ្ឋមន្ត្រី ហ៊ុន សែនថា ជាអ្នកកាត់កោះត្រល់ឲ្យទៅយួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះបានបន្ត ចោ​ទ​ចំៗថា មេដឹក​នាំ​​​បក្ស​កាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់កោះត្រល់របស់ខ្មែរ ឲ្យទៅ​​វៀ​​ត​​​ណា​ម តាមរយៈ​សន្ធិស​ញ្ញាព្រំ​ដែន​ឆ្នាំ​១៩៨២ ខណះនោះ លោកនាយករដ្ឋមន្ត្រីនៅកាន់ការជារដ្ឋមន្ត្រី ការបរទេសនៅឡេីយ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសនោះ បានបង្ហោះវីដេអូឃ្លីប​លើ គេហទំព័រហ្វេសប៊ុក រប​ស់​លោ​ក ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ តាមគណៈកម្មាការព្រំដែនខ្មែរ ​របស់ លោក ស៊ាន ប៉េងសែ មានទីតាំង​នៅប្រទេស​បារាំង បានបញ្ជាក់ថា សន្ធិ​សញ្ញា​​ព្រំដែននៅ​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៥ ជា​ស​ន្ធិសញ្ញា​កាត់ដីឲ្យ​ទៅវៀ​តណា​​ម  ។ លោកថា ពិសេស កោះ ត្រល់
លោកថា៖ «នរណាធ្វើឲ្យបាត់កោះត្រល់គឺ ហ៊ុន សែន។ លោក ឌី ការ៉េត ដែលធ្វើការជាមួយលោក ស៊ាន ប៉េងសែ បា​នបញ្ជាក់​ថា ស​ន្ធិ​សញ្ញាព្រំដែនឆ្នាំ១៩៨២ ដែល ហ៊ុន​ សែន ប្រគល់កោះត្រល់ឲ្យទៅយួន គ្រប់គ្រង ហើយយើ​ងបា​​ត់​បង់​កោះត្រល់ គឺដោ​​យ​​​​សារ ហ៊ុន សែន។ ហ៊ុន សែន គឺជាជនក្បត់ជាតិ បងប្អូន!»
ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន និងជាប្រធានរាជ្យបណ្ឌិត្យសភា ​របស់រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច មិន​យល់​ស្រ​​ប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បែប​នេះ​របស់​លោក សម រង្ស៊ី នេះ​ឡើយ ដោយលោកចាត់ទុកថា ការនិយាយនេះ ខុស​ពីកា​រពិ​ត ហើយ​ថា លោក សម រង្ស៊ី កំពុង​យក​បញ្ហា​ព្រំដែន​សម្រាប់​កេង​ចំណេញ​​នយោបាយ​ ។
លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន បែប​នេះ បន្ទាប់​ពី​លោក​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អះ​អាងថា ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ដើម្បី​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ សម្រាប់​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
ប៉ុន្តែ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ព្រមាន​កាល​ពី​សប្ដាហ៍មុន​ថា នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ហ៊ាន​ចូល​មក​កាន់​តំបន់​អាស៊ី ដោយចោទថា លោក សម រង្ស៊ី កំពុ​ងតាំ​​​ងខ្លួ​នជាមេ​ភេ​​រវ​ករ​។
លោកថ្លែង​ថា៖ «ខ្ញុំសូម​ផ្តាំ កុំមកក្បែអាស៊ីឲ្យសោះ! បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាម យកអ្នកឯ​ងឲ្យទាល់​តែបាន​​។ ឥ​ឡូ​វនេះ គេកំពុងតែប្រកាសខ្លួនជាភេរវករ ហើយមិនមែនគ្រាន់តែ អង្គការ​ក្រៅច្បាប់ទេ ជាភេរវករតែម្តង​ ជាអង្គកា​​រភេរវកម្ម សុំ​អ​ញ្ជើ​ញធ្វើចុះ។ ខ្ញុំថា មិនចង់ផ្ញើសារ ហ្នឹងចេញទៅទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក ប៉ិនថា ជ្រុ​ល​មាត់​​ហើយ ថា​ទៅ កុំឲ្យវាមក»
ទោះយ៉ាងណា អតីត​បក្ស​ប្រឆាំង​ បាន​ចោទ​លោក ហ៊ុន សែន ថា បាន​ធ្វើ​ឲ្យ​សន្ធិ​សញ្ញា​ចាស់ៗ​រស់​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា​បាន​ចុះ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ​នៅ​ឆ្នាំ​២០០៥ បន្ថែមលេីសន្ធិសញ្ញាឆ្នាំ ១៩៨៥ ដែលបានអនុម័តដោយរដ្ឋសភា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger