សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 7, 2018

ក្រសួងធនធានទឹកជូនដំណឹង​ទៅវីរកងទ័ពកំពុងឈរជើងនៅ តាមព្រំដែនឲ្យប្រុងប្រយ័ត្នចំពោះ អាកាសធាតុត្រជាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (ស្តាំ) ចែកជូនអាវភ្លៀងដល់វីរះកងទ័ព នៅតាមព្រំដែន
ភាគខាងលិចនៃប្រទេសកម្ពុជា នារដូវវស្សាកន្លងមក។

ក្រសួងធនធានទឹកបានជូនដំណឹង​បន្ថែមទៅវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្ នំដងរែក) ឲ្យ​បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ដោយថា អាកាសធាតុ នឹង​ចុះ​ត្រជាក់​​ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។
​ក្នុងសេចក្តី​ជូនដំណឹង​បន្ថែមរបស់​ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុចុះ ត្រជាក់ខ្លំាង ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អាកាសធាតុ ដែលនឹង​ចុះត្រជាក់​ខ្លាំង​រហូត​ដល់​កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក និង​តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ ១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហ​ភាពនឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់១៥-១៩,៥ អង្សាសេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។ ករណីនេះ ក្រសួងអំពាវ​នាវដល់វីរកងទ័ពដែល កំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខភាព។
ក្នុងហ្វេសប៊ុក​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះកាលពី​ថ្ងៃទី២ ខែកុម្ភៈនេះ បានប្រាប់ ប្រជាពលរដ្ឋនៅតាមតំបន់សមុទ្រ និងព្រៃភ្នំ ​ត្រូវ​ប្រុងប្រយ័ត្ន និង​ថែរក្សាសុខភាពឲ្យ​បានល្អ ដោយ ថាកម្ពុជានឹងរង​​ចំហាយត្រជាក់ខ្លាំងធ្លាក់មក ធ្វើឲ្យ​អាកាសធាតុមានការ​ប្រែប្រួលខុសពីធម្មតា នៅ ដើមខែកុម្ភៈនេះ​។
ចំណែក ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចេញផ្សាយ កាលពី ថ្ងៃទី១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់ មូសុងឦសាន។ ករណីនេះក្រសួង​ថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាព នៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈ​នេះ។
ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិ​ហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈ នៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។
ចំណែក​នៅភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះ នៅចន្លោះពី ១៩ ទៅ ២០ ​និង​ខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា។
ចំណែកនៅប្រទេសបារាំងឯណោះវិញ ទំនងក៏ត្រជាក់ខ្លាំងណាស់ដែរ។ នេះបេីតាមការឃេីញរូប ភាពផ្ទាល់របស់លោកសម រង្ស៊ីប្រធានចលនាសង្គ្រោះជាតិកំពុងរាំយ៉ាងសប្បាយនៅទីនោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger