សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 7, 2018

នាយករដ្ឋមន្ត្រីប្រកាសទាត់ចោលសំណេីរបង្កេីតតុលាការការងារ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាយករដ្ឋមន្ត្រី ហ៊ុន សែនផ្តល់ថវិកាដល់កម្មការនី មានផ្ទៃពោះ នៅក្នុងពិធី
សំណេះសំណាល នាព្រឹកមិញនេះ។
ប្រមុខរដ្ឋាភិបាលប្រកាសថាកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានប្រកាសទាត់ចោលការលេីកឡេីងពីការ ចង់បង្កេីតឲ្យមានតុលាការការងារក្នុងវិស័យកាត់ដេរនៅកម្ពុជាដោយលោកថាកម្ពុជា មិនចាំបាច់ បង្កើតឲ្យមានតុលាការការងារនោះទេ ដោយថា​កន្លងម​ក​នេះ ភាគីពាក់ព័ន្ធបានដោះស្រាយវិវាទ ការងារក្នុងវិស័យកាត់ដេរ បានល្អប្រសើរស្ទើរទាំងស្រុងហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅរាជធានីភ្នំពេញនាថ្ងៃពុធនេះ បានថ្លែង​ថា នៅ​ប៉ុន្មា​នឆ្នាំ​ម​ក​​នេះ​​​ វិវាទតិចតួចប៉ុណ្ណោះដែលភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ។ លោ​​​កថា ដូចនេះ ​ការចង់បង្កើ​តឲ្យមាន​​តុ​​លា​​​​​កា​រការងារ ដើ​​​ម្បី​ដោះ​​ស្រាយវិវាទ នោះ​ លែងជាជម្រើ​ស​ចាំ​បា​​​ច់​ហើយ​។
លោកបន្តថា៖ «យើងមិនមានការចាំបាច់ដើម្បីបង្កើតឡើងនូវតុលាការងារទេ ដោយសារតែយន្ តការត្រីភាគី និងបញ្ហានៃ​ប​ទ​​ពិសោ​ធន៍ ការដោះ​ស្រាយរយៈ​ពេលកន្លងទៅ​ តាមរយៈនៃកា​រ សម្របសម្រួល​គឺវាគ្រប់គ្រា​ន់ណា​ស់ទៅ​ហើយ»
លោក ហ៊ុន សែន បានថ្លែងទៀតថា ការស្វែងរកដំណោះស្រាយ តាមយន្តការឈ្នះៗ ជាការ ប្រសើរជាង ការ​កាត់​ក្តី ឲ្យមា​នអ្ន​ក​ចា​​ញ់ និងអ្នកឈ្នះ។
លោកបញ្ជាក់ថា៖ «បង្កើតតុលាការកាត់ក្តី វាមានអ្នកឈ្នះ និងអ្នកចាញ់ហើយ ដូច្នេះវាត្រូវរកវិធី ដោះស្រាយឲ្យ​បានឈ្នះទាំ​ង​​​អស់​​​គ្នា​កុំឲ្យមានអ្នកឈ្នះនិងកុំឲ្យមានអ្នកចាញ់អាហ្នឹងល្អបំផុត ហើយ
បើតាមក្រសួងការងារ រោងចក្រសហគ្រាស ដែលបានចុះបញ្ជី មានជាង១០០០ ហើយថា វិស័យ កាត់ដេរនេះ បាន​ស្រូបយកកម្លាំងពលកម្ម ប្រមា​ណជា​៨០ម៉ឺននាក់។
ទោះជាយ៉ាងណាអ្នកតាមដានអះអាងថា ក្រោយពីតុលាការកំពូលរំលាយគណបក្សប្រឆាំងដ៏ធំ នៅកម្ពុជា និង​បន្ត​​ឃុំ​​ខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារនោះ កម្មករក្នុងវិស័យកាត់ដេរត្រូវបាន រដ្ឋាភិបា​លយកចិត្តទុ​កដាក់ជា​ង​មុន ដូចជារដ្ឋាភិបាល​​ប្រ​កាសពីសេ​វាថែទំាសុខភាព និងព្យាបាល ជំងឺ ដោយមិនចាំបាច់ឲ្យបង់ថ្លៃ ផ្តល់លុយសុទ្ធដល់ស្តី្រ​ឆ្ល​ង​​ទ​ន្លេ ជំរុញឲ្យអ្នកមានផ្ទៃពោះចេញមុន ម៉ោង ដំឡើងប្រាក់ឈ្នួល ពី១៥៣ដុល្លារ ដល់១៧០ដុល្លារ បញ្ចុះតម្លៃទឹកភ្លើង និ​ង​ជិះ​​​​​រថយ​ន្តក្រុង មិនចាំ​​បាច់ទិ​ញ​សំ​​បុត្រជាដើម។
លេីសពីនេះ កម្មករ-កម្មការនីបានថតរូបសែលហ្វី (Selfies) ជាមួយនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសេរីទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger