សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 9, 2018

នាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ញើសារនយោបាយទៅកាន់លោក សម រង្ស៊ីថា «មាន​សែន អត់​​ស៊ី មាន​ស៊ី អត់ សែន» នឹងមិនអាច បញ្ចប់បានទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយទៅកាន់លោកសម រង្ស៊ីដែលជាដៃគូប្រកួតរ បស់លោកកំពុងរស់នៅនីរទេសខ្លួននៅក្រៅប្រទេសថា ពាក្យ​ «មាន​សែន អត់​​ស៊ី មាន​ស៊ី អត់ សែន» នឹងមិនអាចបញ្ចប់បានទេ ហេីយនៅតែបន្តលេងដល់ថ្ងៃស្លាប់រៀងៗខ្លួន។
លោកនាយករដ្ឋមន្ត្រីដែលបានរំលាយបក្សប្រឆាំងចោលនោះ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធ ការដ្ឋានសាងសង់ស្ពានឆ្លងទន្លមេគង្គ នៅខេត្តកំពង់ចាម នាថ្ងៃ​ទី៩​​ខែកុម្ភៈនេះ។
លោក ហ៊ុន សែន ថ្លែងបែបឌឺដងមិនបញ្ចេញឈ្មោះថា ដោយសារតែ ភាពឆោតល្ងង់ របស់​អ្នក​នយោបាយខ្លះ ទើបមិនអាចដណ្តើមអំណាចពីលោកបាន។
មេដឹកនាំបក្សកាន់អំណាចរូបនេះ ថ្លែងទៀតថា «ពាក្យមានសែន អត់ស៊ី មានស៊ី អត់សែន» ដែល អ្នកធ្លា​ប់និយា​យ​​ ​​នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃស្លាប់រៀងៗខ្លួន។
លោកបញ្ជាក់ថា៖«គេមិនល្ងង់ដូចអ្ហែងហ្នឹងហើយបានគេកាន់អំណាច រហូតទៅដល់ជិត៤០ឆ្នាំនោះ កុំទៅឆ្ងល់ពេក។ ហើបើគិតតាំងពីដំណាក់កាលនៃការតស៊ូ រំដោះប្រទេសជាតិ៤០ឆ្នាំជាងទៅ ហើយ។អញ្ចឹងទេគួរតែព្រមយល់ហើយ។ សួចោទជាបញ្ហាហ្នឹង ប៉ុន្តែបញ្ហារឿងមួយដែលធ្វើឲ្យអ្នក ឯងភ្លឺភ្នែកឲ្យច្បាស់ កាលពី១៥ឆ្នាំមុនអ្នកឯងនិយាយពីស្អី​?​​អ្នកឯងនិយាយថាមានស៊ី អត់ សែន មានសែន អត់ស៊ី។ ឥឡូវខ្ញុំធ្វើឲ្យដូចៗ មួយជិវិតទាល់តែងាប់រៀលខ្លួន»
ក្រោយបោះឆ្នោត កាលពី១៥ឆ្នាំមុន គណបក្សប្រជាជនកម្ពុជាដែលមានសំឡេងឆ្នោតនាំ​មុខគេ មិនអា​ច​រ​ក​សំ​ឡេង​២ភាគ៣ ដើ​​ម្បីបង្កើត​រដ្ឋាភិបាលថ្មី តាមរដ្ឋធម្មនុញ្ញបាននោះទេ ជំរុញឲ្យស្ថាន​ការណ៏នយោ​បាយ​នៅពេ​ល​នោះ​ត្រូ​​វ​​​ជាប់គាំង ដោយសារតែគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី មិនចូលរួម។
ពេ​ល​នោះ អតីតព្រះមហាក្សត្រ សម្តេ​ចព្រះ​នរោត្តម សីហនុ បានកោះហៅមេដឹកនាំគណបក្ស នយោបាយសំខាន់ៗ ទៅ​ពិភាក្សា​នៅ​​ក្នុ​​​ង​ព្រះ​​​បរ​មរាជវាំង ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងនោះមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម​រណ​​ឫទ្ធិ និងលោក សម រង្ស៊ី  ។ កិច្ចប្រជុំពិសេសពេលនោះ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍​ជាតិផងដែរ។
ប៉ុន្តែការចេញព្រះរាជអន្តរាគមន៍ របស់សម្តេចព្រះនរោត្តមសីហនុពេលនោះ មិនអាចជំរុញឲ្យអ្នក នយោបា​យ​ខ្មែ​រស្រុះ​​​​​​​​​​ស្រួយគ្នាទៅបង្កើត រដ្ឋាភិបាលថ្មីមួយរួមគ្នាបានទេ ។
លោក សម រង្ស៊ី ពេលនោះ ជាប្រធានគណបក្សសម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ការដឹកនំាំ​រដ្ឋាភិបាល បើ​​មា​ន​​ ​​លោក ហ៊ុន​ សែន ត្រូវអត់ សម រង្ស៊ី បើមានសម រង្ស៊ី ត្រូវអត់ ហ៊ុន សែន។
លោក ​សម រង្ស៊ី កាល​ពី​ស​ប្តាហ៍​មុន​ បានសរសេរលើគេហទំព័រហ្វេសប៊ុក របស់លោក រិះគន់ លោក ហ៊ុន​ សែន ថា មេដឹកនាំរូបនេះ កំពុងនាំប្រ​ទេ​​ស​ទៅរក​របបផ្តាច់ការ ។
លោក សម រង្ស៊ី ក៏បានសរសេរបែបគំរាមថា ​ ចលនាសង្គ្រោះជាតិ ដែលលោក ទើបបង្កើត នឹងជំរុ​ញឲ្យ​សហគម​ន៍​អន្ត​រជាតិ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចដល់​រដ្ឋា​​ភិ​បាល រ​​បស់​​លោក ហ៊ុន សែន ដើម្បី ដាក់សម្ពាធ​ឲ្យមេបក្សកា​ន់​អំ​ណា​​​​​ចរូបនេះ ឈប់ឲ្យក្រាញអំណាចបានតទៅទៀត បើមិន​វិល​ទៅ​​រកគន្ល​ងប្រជាធិបតេ​យ្យឡើងវិញនោះ។
លោកសម រង្ស៊ីក៏អះអាងទៀតថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងត្រូវអូសគយកទៅកាត់ ទោសនៅតុលាការអន្តរជាតិ )ICC) នៅពេលខាងមុខដ៏ឆាប់ខាងមុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger