សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 3, 2018

លោក សម រង្ស៊ី អះអាងថា​លោកហ៊ុន សែននឹងត្រូវអូសក ទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ប្រធាន​ចលនា​សង្គ្រោះ​ជាតិលោក សម រង្ស៊ី អះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវអូស​កទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជា​ពុំខាន។
លោកសម រង្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសក៏ស្នើ​ឲ្យ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ឆ្កួត តទៅទៀត។
សារខាងលេីនេះគឺជាការឆ្លើយ​តប​នឹង​លោក ហ៊ុន សែន ដែល​កាល​ពី​ចុង​សប្ដាហ៍​នេះ​បាន​ចោទ​ប្រកាន់​លោក​ថា ជា​មេ​ភេរវករ​នោះ លោក សម រង្ស៊ី បាន​សរសេរ​សារ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា បើ​លោក​ជា​ភេរវករ​មែន នោះ​មិន​មែន​ឥស្សរជន​ជាន់​ខ្ពស់​នៅ​សហរដ្ឋ អាមេរិក និង​នៅ​ទ្វីប​អឺរ៉ុប រាប់​អាន​រូប​លោក និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​លោក​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិ ប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ។
លោក សម សង្ស៊ី ចោទ​វិញ​ថា ហ៊ុន សែន នោះ​ទេ ដែល​ជា​ឃាតក និង​ជា​មេ​ក្រុម​ភេរវករ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ដូចជា​ផែនការ "ក៥" អំពើ​ភេរវកម្ម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជាដើម។

នៅចុងសប្តាហ៏នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​អាវុធ​ទំនើប​ដើម្បី​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ដែល​លោក​គិត​ថា ជា​ក្រុម​ឧទ្ទាម ចង់​បង្កើត​តំបន់​អបគមន៍។ សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី និងអតីត​ក្រុម​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឡើងវិញ។
ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ទើប​បញ្ចប់​ការសិក្សា​រាប់​រយ​នាក់​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​សាលាតិចណូ នៅ​ព្រឹក​ថ្ងៃ​ទី១ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្រើ​រ៉ុកកែត​ធុនបេអឹម ២១ (BM-21) ដើម្បី​កម្ចាត់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​ក្រុម​ភេរវករ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។
មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​នៅ​តំបន់​អាស៊ី​រូប​នេះ អះអាង​ថា លោក​មាន​បទពិសោធន៍​ដឹកនាំ​ចលនា​តស៊ូ​តាំងតែ​ពី​អាយុ ២៥​ឆ្នាំ និង​បាន​បន្ត​ដឹកនាំ​ជាតិ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ដូច្នេះ​លោក​ជឿជាក់​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្ដួល​រូបលោក​បាន​នោះ​ទេ។
ក្រៅពី​គំរាម​កម្ទេច​ក្រុម​ចលនា​សង្គ្រោះជាតិ​ដោយ​អាវុធ​ទំនើប​ហើយ លោក ហ៊ុន សែន បាន​ឆ្លៀត​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរស​នៅ​ចំពោះ​មុខ​ក្រុម​បញ្ញវន្ត ជេរប្រទេច​លោក សម រង្ស៊ី និង​ឪពុក​របស់​លោក គឺ​លោក សម សារី ថា​ជា​សុនខ និង​កូន​សុនខ​ថែមទៀត។ លោក​ក៏បាន​ព្រមាន​ទៅ​លោក សម រង្ស៊ី ផង​ដែរ កុំ​ឱ្យ​ចូល​មក​ក្នុង​តំបន់​អាស៊ី ព្រោះ​លោក​នឹង​តាម​ចាប់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ទាល់តែ​បាន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger