សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 11, 2018

លោកសម រង្ស៊ីប្រកាសប្តឹងលោកហ៊ុន សែនទៅតុលាការអាមេរិក ពីចំនួនLikesលេីហ្វេសប៊ុក បន្ទាប់ពីនាយករដ្ឋមន្ត្រីជាប់ចំណាត់ ថ្នាក់លេខ៣លេីពិភពលោក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួនឯង (Self-imposed exiled)នៅក្រៅប្រទេសនោះ បានប្រកាសថា​មេធាវីរបស់លោកបានរៀបចំពាក្យ
បណ្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទៅតុលាការសហរដ្ឋអាមេរិក និងក្រុមហ៊ុន ហ្វេសប៊ុក ដ៏ធំរបស់អាមេរិក ដេីម្បីឲ្យសេីរេីនិងពិនិត្យមេីលឡេិងវិញពីចំនួនចុចចូលចិត្ត (Likes) របស់ ពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋដទៃទៀតនៅទូទាំងពិភពលោក ដែលនាំឲ្យនាយករដ្ឋមន្ត្រីខ្មែរ ជាប់ ជាចំណាត់ថ្នាក់មានប្រជាប្រិយភាពបំផុតលេខ៣ នៅទូទាំងពិភពលោកគឺឈ្នះដាច់ទាំង ប្រធានាធិបតិចិន ស៊ី ហ្សីនពីង និងប្រធានាធិបតីរុស្សី លោក ប្លាឌីម៊ែរ ពូទីន ទៅទៀត។
តាមរបាយការណ៏របស់សហគ្រាសទំនាក់ទំនងសាធារណះនៃក្រុមហ៊ុន Burson –Marsteller ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការកាលពីថ្ងៃ ទី ៩ កុម្ភះ ឆ្នំា ២០១៨​ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាមេដឹកនាំសាធារណះពិភពលោក ជាប់ចំណាត់ថ្នាក់ទី៣ ដែល​មានប្រជាប្រិយភាពជាងគេបំផុតលេីបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែលជាប់ចំណាត់ថ្នាក់លេខ២ ហេីយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១។
កាលពីម្សិលមិញ មេធាវីរបស់ខ្ញុំនោសហរដ្ឋអាមេរិកបានដាក់សំណេីរទៅតុលាការសហរដ្ឋអាមេរិក ដើម្បីតម្រូវឲ្យក្រុមហ៊ុនអាមេរិកាំង Facebook ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ថាលោក ហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្តសាធារណមតិ ដោយ​បំប៉ោងប្រជាប្រិយភាពក្លែងក្លាយរបស់គាត់ ហើយគាត់ក៏បានប្រើប្រាស់បណ្តាញ Facebook នេះ ដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ និយាយសង្ខេបទៅ លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធ Facebook ដើម្បីភូតកុហកអ្នកដទៃ និងពង្រឹងអំណាចផ្តាច់ការរបស់​គាត់ នៅប្រទេសកម្ពុជា ដែលជាទង្វើផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន Facebook
មេធាវី​អន្តរជាតិ​បី​រូប កំពុង​តំណាង​ក្តី ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) នៅ​តុលាការ​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក្ស ផ្នែក​បណ្ដាញ​សង្គម​មួយ​នេះ បង្ហាញ​ភស្តុតាង​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គូកន ដែល​ប្រើ​ទំព័រ​ហ្វេសប៊ុក ក្នុង​ការ​បោក​បន្លំ​រាស្ត្រ​ម្ចាស់​ឆ្នោត ដោយ​ការទិញ “Likes” និង រ​លោភ​សិទ្ធិមនុស្ស​ផ្សេង​របស់​លោក នាយករដ្ឋមន្ត្រី ដែលបានកំពុងកាន់អំណាចនៅកម្ពុជារយះពេលជាង៣៣ឆ្នាំមកហេីយ។
លោកនាយករដ្ឋមន្ត្រី នៅពេលនេះមិនគ្រាន់តែជាមេដឹកនាំខ្មែរមានអំណាចបំផុតនៅកម្ពុជានោះទេ តែលោកក៏ជាមេដឹកនាំនយោបាយខ្មែរដែលមានប្រជាប្រិយភាពបំផុតនៅលេីបណ្តាញសង្គមហ្វេស
ប៊ុកផងដែរ ដោយនៅពេលនេះ ចំនួនចុចចូលចិត្ត (Likes) លេីហ្វេសប៊ុករបស់លោកមានចំនួនដល់ ទៅជិត១០លាននាក់ហេីយនៅថ្ងៃនេះ។
ថ្ងៃនេះ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​ចំនួន​ចូលចិត្ត ឬ “Likes” ,៤ លាន។ តើ​នេះ​ជា​ចំណុច ដែល​នាំ​ឲ្យ​មានការ​សង្ស័យ ថា​លោក ហ៊ុន សែន ទិញ “Likes” និង ដែល​នាំ​ឲ្យ​លោក សម រង្ស៊ី ដាក់ពាក្យ​ប្ដឹង​នោះ?៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger