សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 18, 2018

ក្រសួងការបរទេសការពារចំណាត់ការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនចាប់លោកកឹម សុខាដាក់គុកទាំងយប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី




ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​របាយការណ៍​ការពារ​ទង្វើ​ដឹកនាំរបស់​របប​លោក នាយក រដ្ឋមន្ត្រីហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ក្បត់​ជាតិ​នោះ​ថា ជា​ ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​របស់​កម្ពុជា
​នៅ​ក្នុង​របាយការណ៍​ចំនួន ១១​ទំព័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ របស់​ក្រសួង​ការបរទេស​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​របស់​សហគមន៍​អន្តរជាតិ រួម​មាន​អង្គការ​សហប្រជាជាតិ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​ទៀត។ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ពី​បទ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។
របាយការណ៍​ក្រោម​ចំណងជើង​ថា "ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ចម្បង​នៅ​កម្ពុជា" ក្រសួង​ការបរទេស​បាន​អះអាង​ថា ប្រសិនបើ​គេ​នៅ​ចងចាំ​ច្បាស់​នៅ​ឡើយ អ្វី​ដែល​កើត​ឡើង​កាល​ពី​ទសវត្ស​ឆ្នាំ​៧០​នោះ គឺ​ប្រទេស​កម្ពុជា រងគ្រោះ​ដោយសារ​ការ​ឈ្លានពាន​ពី​បរទេស ជំរុញ​ឲ្យ​មាន​រដ្ឋ​ប្រហារ​របស់​លោក​សេនាប្រមុខ លន់ នល់ កាល​ពី​ឆ្នាំ​១៩៧០ និង​បន្ទាប់​មក​គឺ​របប​ខ្មែរក្រហម។
​របាយការណ៍​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង​តាម​ច្បាប់​របស់​កម្ពុជា ដែល​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។
តុលាការ​កំពូល កាល​ពី​ខែ​វិច្ឆិកា បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់ មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន ៥​ឆ្នាំ។ ​ក៏ប៉ុន្តែ​ទង្វើ​របប​ដឹកនាំ​របស់​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន នេះ ត្រូវ​បាន​មតិ​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ នៅ​តែ​ថ្កោលទោស​យ៉ាង​ខ្លាំង ថា​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ទាល់និងក្រុមមន្ត្រីរដ្ឋាភិបាលរបស់លោកនៅតែមិនខ្វល់
ខ្វាយពីការរិះគន់ទាំងនេះទេ ហេីយនៅតែបន្តអះអាងថាកម្ពុជាកំពុងតែដឹកនាំប្រទេសតាមបែប ប្រជាធិបតេយ្យ សេរីពហុបក្ស ដោយសំដៅទៅលេីបក្សតូចៗដទៃទៀតដែលកំពុងចូលរួមការ
បោះឆ្នោត ព្រឹទ្ធសភា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger