សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, March 31, 2018

លោកឡាយ វណ្ណះអតីតចៅហ្វាយខេត្តតាកែវដេកញាក់សាច់ បន្តាប់ពីឃេីញបងប្រុសត្រូវជាប់ ខ្នោះបញ្ជូនទៅតុលាការ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 លោកឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ (ពាក់អាវយឺតខៀវ) ត្រូវបានវ៉ៃខ្នោះដៃ
ពេលបញ្ជូនមកតុលាការនារសៀលនេះ។

(ភ្នំពេញ)៖ អតីតិបាលខេត្តតាកែវ លោកឡាយ វណ្ណះនៅពេលនេះកំពុងដេកញាក់សាច់ បន្តាប់ពី ឃេីញសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់វ៉ៃខ្នោះបងប្រុសរបស់ខ្លួននិងជនសង្ស័យ៤នាក់ទៀតទៅ
តុលាការភ្នំពេញនៅរសៀលថ្ងៃ សៅរ៍នេះ។
សមត្ថកិច្ចក្រសួងមហាផ្ទៃនៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះបានបញ្ជូនជនសង្ស័យ ៥ នាក់ក្នុងចំណោមមន្ត្រីនគរបាលខេត្តតាកែវចំនួន៨នាក់ ហេីយក្នុងនោះមានស្នងការរង ខេត្ត តាកែវម្នាក់គឺលោកឡាយ​ ណារិទ្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីត អភិបាលខេត្តតាកែវ ពាក់ព័ន្ធករណី ឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ ទៅដល់​សាលាដំបូងរាជធានីភ្នំពេញហើយ ​ដើម្បីបន្តនីតិវិធី បន្ទាប់ពីបញ្ចប់ការសួរនាំ រួចរាល់ហើយនោះ។
ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំជុំវិញ ករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យ មួយចំនួន។
តែយ៉ាងណាបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការជជីកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះ ឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺថា គឺករណីនេះមិនមែនជាអំពើ អត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ថា ករណី នេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជា អ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ ស្ដ្រីរងគ្រោះ។
ដំណើរការសួរនាំ ទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាល បច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការ បំបែក អំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុង បន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវ បានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដី រងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ ដែលឈានមកដល់ការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តតាកែវចំនួន៨នាក់ ហេីយអ្នកពាក់ព័ន្ធពិតប្រាកដមានតែ៥នាក់ទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger