សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 11, 2018

អង្គការបណ្តាញ​អាស៊ាន ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី (ANFREL)បដិសេធ ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វ ផ្សាយនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អង្គការបណ្តាញ​អាស៊ាន ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី (ANFREL) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​បដិសេធ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹង​លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ Swiftnews និង Freshnews ដែល​បាន​សរសេរ​ចោទ​ប្រកាន់​ថា អង្គការ ANFREL នឹង​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ការ​បោះឆ្នោតនៅកម្ពុជា និង​ចោទ​ប្រកាន់​ថា អង្គការ ANFREL ជាប់​ពាក់ព័ន្ធ​នឹង​បន្ទប់​ស្ថានការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ផងដែរ។

បន្ទប់​ស្ថានការណ៍​ជា​បណ្តុំ​អង្គការ​ក្នុង​ស្រុក ដែល​បាន​បង្កើត​ឡើង ដើម្បី​តាម​ដាន​សង្កេត​ការណ៍​បោះ​ឆ្នោត ប៉ុន្តែ​រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ចោទ​ថា បន្ទប់​ស្ថានការណ៍​ជា​អង្គការ​ខុស​ច្បាប់។ សេចក្តី​ថ្លែង​ការណ៍​របស់ (ANFREL) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ មេសា​បញ្ជាក់​ថា អង្គការ (ANFREL) មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គ្រោះថា្នក់​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ។ អង្គការ​នេះ​សម្ដែង​ការ​សោកស្តាយ ដែល​ឧបករណ៍​ផលិត​ព័ត៌មាន​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ទាក់ទង​មន្រ្តី​អង្គការ​នេះ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​មុន​ការ​ផ្សាយ។ អង្គការ​នេះ​បន្ត​ថា អង្គការ (ANFREL) ស្វាគមន៍ ចំពោះ​សំណើសុំ​សម្ភាស ដើម្បី​ជៀសវាង​ការ​ផ្សាយ​ព័ត៌មាន ដោយ​មិន​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ។
បើតាមសេចក្ដីថ្លែងការណ៍ អង្គការ ANFREL អះអាងថា បានចូលរួមអង្កេតការបោះឆ្នោនៅកម្ពុជា តាំងពីឆ្នាំ១៩៩៧ និងបានចូលរួមជំរុញដំណើរការបោះឆ្នោត ឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាតាំងពីពេលនោះមក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger