សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, April 1, 2018

លោកឡាយ វណ្ណះចេញមុខប្រឆាំងក្រុមមន្ត្រីក្រសួង មហាផ្ទៃចោទថាលោក សម្លាប់ស្រីកំណាន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកឡាយ វណ្ណះប្រគល់លិខិតតែងតាំងជាប្រធានគណបក្សCPP ខេត្តតាកែវទៅឲ្យ
លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនដេីម្បីប្រធានថ្មី គឺលោក អ៊ុក ភា នៅព្រឹកមិញនេះ។

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចេញមុខប្រឆាំងនឹងក្រុមមន្ត្រីនគរបាល នាយករដ្ឋានព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ ដែលបានចោទថាលោក​​បានសម្លាប់​ស្រី​កំណាន់​
របស់​ខ្លួន​ គឺអ្នកនាង ចេវ សុវឌ្ឍនា។
លោក ឡាយ ណារិទ្ធ ដែល​ជា​បង​ប្រុស​របស់​លោក ឡាយ វណ្ណៈ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​នេះ​ផង​ដែរ​នោះ និង​​មនុស្ស៤​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន និង​បញ្ជូន​​ខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​និងបន្តសាកសួរនៅថ្ងៃនេះទៀត ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ ចែវ សុវឌ្ឍនា កាល​ពី​ខែ​មករា​កន្លង​មក ។
នៅ​លើ​ទំព័រ​ហ្វេសប៊ុល​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​សារភាព​ថា លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​នាង ចេវ សុវឌ្ឍនា រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ មុន​នឹង​លោក​សុំ​ផ្ដាច់​ទំនាក់​ទំនង​នេះ​ទៅ​វិញ ប៉ុន្តែ លោក​ថា នាង​មិន​ព្រម ក៏ខឹងសម្បាហើយ​ក៏​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដោយចងក។
ទោះជាយ៉ាងណា លោក ឡាយ វណ្ណៈ បាន​រៀបរាប់​បន្ត​ថា លោក និង​បង​ប្រុស​របស់​លោក មិន​បាន​សម្លាប់​ស្ត្រី​រូប​នោះ​ឡើយ ដោយ​ថា លោក និង​បង​ប្រុស​របស់​លោក ពុំ​មាន​ចិត្តបាប​​នោះ​ឡើយ។
លោក ឡាយ វណ្ណៈ រៀបរាប់​ថា​៖ «ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​នូវ​រាល់​ការ​ចោទ​ប្រកាន់​ដែល​ថា រូប​ខ្ញុំ និង​បង​ប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូន​ស្រី ចេវ សុវឌ្ឍនា។ ខ្ញុំ និង​បង​ប្រុស​ខ្ញុំ ពុំ​មាន​ចិត្ត​បាប​សហាវ​ព្រៃ​ផ្សៃ​សម្លាប់​គាត់​ទេ»
លោក ឡាយ វណ្ណៈ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ដក​ហូត​តំណែង​ពី​អភិបាល​ខេត្ត​តាកែវ និង​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ។
អតីត​អភិបាល​ខេត្ត​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្លាស់​ប្ដូរ​ចេញតែ​ ២​​ខែ​ក្រោយ​ពី​អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវ​បាន​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួលដ៏ធំរបស់នាងនៅ​ ស្រុកដូនកែវ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា។
លេីសពីនេះ លោកឡាយ វណ្ណះ នៅថ្ងៃ ទី ១ មេសានេះ លោកបានបង្ហោះសារថ្មីមួយទៀតទាក់ទង នឹងការស្លាប់របស់ស្រ្តីខាងលេីដោយលោកបញ្ជាក់ថា ការប៉ុនប៉ងធ្វេីអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រេីនដង! លេីកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី ១២/11/2016 ហេីយ ត្រូវបានមិត្តភ័ក្ត្ររបស់គាត់នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹង ម្តងៗ គាត់តែងតែចង់ធ្វេីអត្តឃាត!
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័កបញ្ជាក់ថា លោក ឡាយ វណ្ណះ អាចជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ស្រ្តីស្រស់សោភាខាងលេីនេះ៕


អ្នកស្រី ចែវ សុវឌ្ឍនា ពេលចូលដេកពេទ្យកាល់ម៉ែត្រ កន្លងមក ក្រោយលេបថ្មាំសម្លាប់ខ្លួន មិនបានសម្រេច។



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger