សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 2, 2018

ព្រះរាជអាជ្ញាមិនទាន់ហ៊ានចោទប្រកាន់លោកឡាយ វណ្ណះបន្ទាប់ ពីលោកនៅតែប្រកាន់ជំហរថាលោកមិនបានសម្លាប់ ស្រីកំណាន់ ខ្លួនទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចនេះមិនទាន់សម្រេច​ចោទ ប្រកាន់លោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មស្រ្តីឈ្មោះ​ ចេវ​ សុវឌ្ឍនា នោះទេ បន្ទាប់ពីលោកឡាយ វណ្ណះ ជាអតីតអភិបាលខេត្តតាកែវនៅតែបដិសេធថា លោកនិងប្រុសរបស់លោកមិនអាចលេីកដៃ សម្លាប់អ្នកនាងចេវ សុវឌ្ឍនាដែលជាគូកំណាន់ចិត្ត របស់ខ្លួននោះទេ។
នៅពេលនេះ លោក ឡាយ វណ្ណៈ និងមនុស្ស៥នាក់ទៀតរួមទាំងលោក ឡាយ ណារិទ្ធ ស្នងការរង នគរបាលខេត្តតាកែវ ផងត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ រង់ ចាំបន្តការសាកសួរនៅថ្ងៃស្អែកទៀត។ គេសង្កេតឃេីញលោកឡាយ វណ្ណះមិនត្រូវបានវ៉ៃខ្នោះ ដៃនោះទេ។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែត ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ មិនទាន់ចោទប្រកាន់នៅឡើយទេ ដោយនឹងបន្តនីតិវិធីនៅថ្ងៃស្អែកទៀត។
សូមជំរាបថា សមត្ថកិច្ចបានបញ្ជូនលោក ឡាយ វណ្ណៈ ទៅដល់អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ ពាក់ព័ន្ធអំពើឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា ដែលស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ នៅសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្តែមិនទាន់អាចរកបទល្លេីសពិត ប្រាកដរបស់លោកឡាយ វណ្ណះនិងក្រុមមនុស្ស៥ទៀតនោះនៅឡេីយទេ ហេីយក៏ បញ្ជូនពួកគេ ទៅកាន់ក្រសួងមហាផ្ទៃវិញ ហេីយនឹងបន្តនីតិវិធីនៅថ្ងៃអង្គារ៍ស្អែកទៀត។
លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់ រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរតំណែងប្រធាន បក្សខេត្ត របស់លោកកាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា ឆ្នាំ២០១៨​៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger