សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, April 10, 2018

នាយករដ្ឋមន្ត្រីប្រកាសចាប់ក្រុមរណសិរ្សរំដោះជាតិខ្មែររបស់ លោកសម សេរី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​​ចាប់ក្រុមរណសិរ្ស រំដោះជាតិខ្មែរ របស់លោកសម សេរី ដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក។
ក្នុងពិធី​ចែក​​សញ្ញាបត្រដល់​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថ្លែងថា ក្រុមមេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ដែលមាន​មូលដ្ឋាន​​នៅ​ប្រទេស​​​ដា​ណឺ​ម៉ាក លោក សម សេរី គ្រោង​​រៀប​ចំផែនការបង្កឲ្យមានសំឡេងផ្ទុះនៅអំឡុង​ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ ដោយ​លោកចោទជាសំណួរថា តើ​ចង់បំផ្ទុះនៅភ្នំពេញ ឬនៅ សៀមរាប​។
លោកថ្លែងថា៖ «អាមេក្បត់ជាតិមួយឈ្មោះ សម សេរី កំពុងបញ្ជាឲ្យបង្កស្ថានភាពផ្ទុះ។ ខ្ញុំបាន បញ្ជូនឲ្យផ្នែកពាក់ព័ន្ធហើយ។ នៅទីណាដាក់វា ព្រោះ វាចង់បង្កឲ្យមានសំឡេងផ្ទុះ ប៉ុន្តែ ផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ»
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាលោកបានបញ្ជាទៅសមត្ថកិច្ចឲ្យពង្រឹងសន្តិសុខ​អំឡុង​បុណ្ យចូលឆ្នាំថ្មី​​ខាងមុខ​នេះ ដោយ​ថា លោកបាន​ទទួល​ព័ត៌មាន​ថា មានក្រុមអ្នកប្រ​ឆាំង​រដ្ឋាភិ​បាល​​​​​នៅ ក្រៅប្រទេស​ បានបញ្ជាឲ្យគូកនបង្ក​សំឡេង​ផ្ទុះនៅកម្ពុជា​។
លោក សម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ កំពុងស្នាក់​នៅក្នុងប្រទេស​ដាណឺ​ម៉ាក ដើម្ បីគេច​ពីការផ្តន្ទា​ទោសឲ្យ​ជាប់ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រៀបចំ ផែនការ​ផ្តួលរំលំរដ្ឋាភិបាល។
កាលពីឆ្នាំ២០១៤ បុរសចំនួន ១២នាក់ និងស្ត្រីម្នាក់ ត្រូវបានរកឃើញថា មានពិរុទ្ធភាព​ពីបទរៀប ផែនការផ្តួលរំលំរដ្ឋាភិបាលដោយ ហើយក៏ត្រូវបាន​ផ្តន្ទា​ទោស​ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់ ៩ឆ្នាំផង​ដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​អះអាងថា ក្រសួង​មហាផ្ទៃ​នឹង​ដាក់​​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ ទៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ និង​ទប់​ស្កាត់​រាល់​បញ្ហា​នានា៕
 លោក សម សេរី

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger