សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 12, 2018

លោកសម រង្ស៊ីជូនពរជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយ សង្ឃឹមថានឹងមានការ បោះឆ្នោតដោយសេរី និងត្រឹមត្រូវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ខណះពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ត្រៀម​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​នេះ ប្រធានចលនា សង្គ្រោះជាតិ លោក សម រង្ស៊ី នៅឯក្រៅប្រទេស បាន​សរសេរ​សារ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​នេះ សម្រាប់​រូប​លោក និង​អ្នក​តស៊ូ​ទាំង​អស់ ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ទាំង​អស់​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ សេរីភាព និង យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ។ ជាពិសេស លោក​សូម​ឲ្យ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​សព្វថ្ងៃ ក្លាយ​ទៅ​ជា​ដំណើរ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេល​មួយ​សមស្រប ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ មាន​ឱកាស​បង្ហាញ​ឆន្ទៈ​របស់​ពួក​គេ បាន​យ៉ាង​ពិត​ប្រាកដ ដែល​អ្នក​នយោបាយ​ទាំង​អស់ ត្រូវ​តែ​គោរព​ដាច់ខាត។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងប្ឬតេសវិញ ដែលក៏បានជូន ពរពលរដ្ឋខ្មែរ ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ តែលោកក៏មិន​ភ្លេច​ឡើយ​បង្កប់​អត្ថន័យ​នយោបាយ​នៅ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​លោក។ ទំនង​ជា​ភ័យ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត លោក ហ៊ុន សែន លើក​ឡើង​នៅ​ផ្នែក​ខាង​ដើម​បង្អស់​នៃ​សារ​ជូនពររបស់​លោក​ថា ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ ដែល​រដ្ឋាភិបាលរបស់​លោក នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន ដើម្បី​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​របស់​ខ្លួន។ ​លោក នាយករដ្ឋមន្ត្រី ក៏បាន​លើក​ឡើង​នៅ​ក្នុង​សារ​នោះ​ដែរថា រដ្ឋាភិបាល របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី​នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger