សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, April 13, 2018

ពិធីចូលឆ្នាំថ្មីនឹងចូលមកដល់នៅវេលាម៉ោង ៩និង១២នាទីព្រឹក ថ្ងៃ ទី ១៤ មេសា ស្អែកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ខ្លោងទ្វារធំចូល ទៅក្នុងទីតាំងរៀបចំអង្គរសង្ក្រាន នៅខេត្តសៀមរាប
នាឆ្នាំ ២០១៨នេះ។
ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​មាន​ចំនួន​បី​ថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត ​​គឺរួមមានវារៈ​មហាសង្ក្រាន្ត 
រាប់ ថាថ្ងៃទី១​ វារៈ​វ័នបត ជាថ្ងៃទី២ និង​វារៈ​ឡើងស័ក ជាថ្ងៃទី៣​ ដែលជាថ្ងៃបញ្ចប់ពិធី​សង្ក្រាន្ត​ឆ្នាំថ្មី​។ កាលពីសម័យដើម​ព្រះរាជា​បានដឹកនាំធ្វើ​ពិធី​សង្រ្កានទាំង៣ថ្ងៃនេះ​ធំជាងគេ​នៅក្នុងព្រះបរមរាជ វាំង​ គឺ​វិសេស​ វិសាល​​ជាង​សង្ក្រាន្ត ​ដែលរៀបចំដោយ​ប្រជារាស្រ្ត​សាមញ្ញ​ និងគេនិយមធ្វើនៅតាម ភូមិ និង​នៅតាម​ទីវត្ត​អារាម ឬ​ទី​ប្រជុំជន​នានា។ ចាស់ទុំ​ពី​បុរាណ បាន​ហៅ​ពីធី​នៅ​ក្នុង​ព្រះរាជវាំង​នោះ​ថា «ពិធី​ត្រស្ដិ សង្ក្រាន្ត»

តើ​ពិធី​ត្រស្ដិ សង្ក្រាន្ត ​និង​របៀប​រៀបចំ ប្រារព្វ​ពិធី​នេះ មាន​អត្ថន័យ យ៉ាង​ណា​ក្នុង​ជំនឿ​ខ្មែរ​នោះ? សូមអានចម្លេីយខាងក្រោមនេះ !!!
វារៈមហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចូល​មក​ដល់​នៅ​វេលា​ម៉ោង : ១២ នាទី ព្រឹក​ថ្ងៃ​សៅរិ៍ ១៤​រោច ដាច់​ខែចេត្រ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ្រឹស្តសករាជ ២០១៨។
ថ្ងៃ​ទី​២ នៃ​ពិធី ហៅ​ថា វារៈ​វ័នបត ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេសា និង​ថ្ងៃ​ទី​៣ ហៅ​ថា ថ្ងៃ​វារៈ​ឡើងស័ក ចូល​មក​នៅ​ម៉ោង​១២ និង ៥៩​នាទី គឺ​ប៉ះ​ចំ​ថ្ងៃ​ចន្ទ ២​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា គម្រប់​ជា​សង្ក្រាន​បី​ថ្ងៃ​ស្រេច​ដោយ​បរិបូណ៍ ចូល​ជា​សកល​ឆ្នាំ​សំរឹទ្ធិស័ក មហាសករាជ ១៩៤០ និង​ចុល្លសករាជ ១៣៨០។
ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​បន្ត​វេន​ថែ​រក្សា​លោក​ក្នុង​​ឆ្នាំថ្មី​នេះ​មាន​ព្រះនាម «មហោធរៈទេវី » ជា​បុត្រី​ទី​៧ របស់ កបិល​មហាព្រហ្ម។

សូមបញ្ជាក់ថា ពីធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ​មួយ​ ក្នុង​ចំណោម​បុណ្យ​ជាតិ​មួយ​ចំនួន​ទៀត ដូចជា ភ្ជុំ-បិណ្ឌ និង​បុណ្យ អុំទូក ជា​ដើម៕
 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger