សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, April 14, 2018

លោក ដូណាល់ ត្រាំ បញ្ជា កម្លាំងរួមគ្នារវាង អាមេរិក បារាំង និងអង់គ្លេស កម្ទេចអាវុធគីមី នៅស៊ីរីហេីយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឲ្យបេីកការវាយប្រហារ
ទៅលេីប្រទេសស៊ីរី នៅព្រឹកមិញនេះ។
 
(អាមេរិក)៖  ​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង​ច្បាស់ៗថា សហរដ្ឋ អាមេរិក បារាំង និងអង់គ្លេស បានព្រមព្រៀង​គ្នានៅក្នុងការ​វាយប្រហារទៅលើ​ប្រទេសស៊ីរី ជាការ ឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធ​គីមី ដោយ​របបដឹកនាំ លោក បាសា អាល់ អាស្សាដ ដែល​លោក ត្រាំ បានសម្លាប់មនុស្ស​យ៉ាងហោច​ណាស់ ៤០នាក់ និងរងរបួសជិត១០០០នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN និងភ្នាក់ងារ សារព័ត៌មាន AFP នារសៀល​ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃ ចូលឆ្នាំខ្មែរ។

លោក ដូណាល់ ត្រាំ បានថ្លែងតាម​កញ្ចក់ទូរទស្សន៍ CNN នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅ​ទីក្រុង វ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «នៅមុននេះបន្តិច ខ្ញុំបាន​បញ្ជាឲ្យកង​កម្លាំងទ័ពអាមេរិក ធ្វើការវាយ ប្រហារ​ជាតំណាក់កាលដំបូង ទៅលើទីតាំង​ដែលពាក់ព័ន្ធការ​លាក់ទុក​អាវុធគីមី នៃរបបដឹកនាំ​ផ្តាច់ការ បាសា អាល់ អាស្សាដ»

លោក ត្រាំ បាន​សង្កត់ធ្ងន់ថា «ការសហការគ្នា​ផ្នែកកងកម្លាំង ជាមួយប្រទេសបារាំង និងចក្រភព អង់គ្លេស​កំពុងតែប្រព្រឹត្ត​ទៅហើយ។ យើងអរគុណ​ប្រទេសទាំង​ពីរនេះ។ ការ​សម្លាប់រង្គាល​​មនុស្សនេះ គឺបានកើនឡើង​យ៉ាងខ្លាំង​ តាមរយៈការប្រើប្រាស់​អាវុធគីមី ដោយរបប​ដ៏គួរឲ្យ​ភ័យខ្លាច»។ សារព័ត៌មាន​ថា AFP ក៏បានទទួល​សេចក្តីរាយណ៍ផងដែរ​ អំពីការសំឡេងផ្ទុះនៅ​ក្នុងប្រទេស​​ស៊ីរី នៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយ​លោក ដូណាល់ ត្រាំ ប្រកាស​អំពី​ការរួមគ្នា​វាយ ប្រហារ​ទីតាំងលាក់​អាវុធគីមី​នៅស៊ីរី។

ថ្មីៗនេះ លោក ពូ ទីន ប្រធានាធិបតី រុស្សី អះអាងថា កងទ័ពរុស្ស៊ីនឹងបាញ់កម្ទេចមីស៊ីល របស់ សហរដ្ឋអាមេរិកមិនឲ្យធ្លាក់ចំគោលដៅកងទ័ពស៊ីរីបានទេ តែនៅពេលនេះ លោកពូ ទីនហាក់ បីដូចជាលេបសំដីខ្លួនឯងហេីយ៕ 
 ទីតាំងឈរជេីងរបស់សម្ព័ន្ធមិត្ត របស់អាមេរិក ដែលត្រូវរួមគ្នា វាយកំទេចប្រទេស
ស៊ីរី បេីរុស្ស៊ីហ៊ានអន្តរាគមន៏។


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger