សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, April 15, 2018

លោកសម រង្ស៊ីអះអាងថាជប៉ុនកំពុងជួយឲ្យបក្សប្រឆាំងបានចូល រួមការបោះឆ្នោតនៅខែ កក្កដា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររាប់សិបនាក់ នៅជប៉ុនកាលពីថ្ងៃ ទី ១៤ 
មេសា កន្លងមកថ្មីៗនេះ។

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ អះអាងកាលពី​ថ្ងៃ​ទី​១៤ មេសា ថាប្រទេសជប៉ុនកំពុង ជួយយ៉ាងពេញទំហឹងដេីម្បីឲ្យគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាបានវិលចូលរួមការបោះឆ្នោតវិញ នៅខែកក្កដា ខាងមុខនេះ។
លោកបន្តថា ជប៉ុនធានាថាគណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយ សារ​សហគមន៍ អន្តរជាតិ កំពុងតែ ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​បិទ​ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា ជា​មិនខាន។
លោក សម រង្ស៊ី មាន​ប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បាន​ទេ ព្រោះ​ថា​កម្ពុជា​ត្រូវការ​ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។
លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា និរន្តរភាព សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកន្លងមកបានបញ្ជាក់ជាសាធារណះថា លោក និងគណបក្សកាន់អំណាចរបស់លោក​មិនត្រូវការចរចាជាមួយគណបក្សដែលរលាយនោះទេ ដោយលោកនាយករដ្ឋមន្ត្រី និយាយដដែលៗថា មន្ត្រីបក្សប្រឆាំងគឺសុទ្ធតែពួក <<ក្បត់ជាតិ>>

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger