សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, April 10, 2018

លោកសម រង្ស៊ីនៅតែសង្ឃឹមថានឹងបានចូលរួមប្រកួតការ បោះឆ្នោតជាតិ ជាមួយលោកហ៊ុន សែននៅខែកក្កដាខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី នៅតែជាគូប្រជែងនយោបាយ
ដ៏សំខាន់នៅកម្ពុជាដដែល។

លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនីរទេសខ្លួន នៅក្រៅ ប្រទេសនៅតែសង្ឃឹមថានឹងបានចូលរួមប្រកួតការបោះឆ្នោតជាតិ ជាមួយលោកហ៊ុន សែន
នៅថ្ងៃ ទី ២៩ ខែកក្កដាខាងមុខនេះ។
ថ្លែងពីក្រៅប្រទេសមកកាន់ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរ នៅមុននេះបន្តិច លោកសម រង្ស៊ីដែលមានវ័យចំណាស់ជាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមានសុខភាពរឹងមាំជាងលោក នាយករដ្ឋមន្ត្រីនោះ បានបញ្ជាក់ថា អន្តរជាតិមិនអនុញ្ញាតឲ្យលោក ហ៊ុន សែនធ្វេីអ្វីៗតាមតែអំពេី ចិត្តនោះទេ ហេីយអន្តរជាតិនឹងជួយជ្រោមជ្រែងរូមលោក [សម រង្ស៊ី] និងគណបក្សសង្គ្រោះជាតិ​ឲ្យបានចូលរួមការបោះឆ្នោតតំណាងរាស្ត្រខាងមុខនេះ

លោក សម រង្ស៊ីលេីកឡេីងថា ជប៉ុនកំពុងផ្តោតយ៉ាងសំខាន់ទៅលេីបញ្ហានយោបាយនៅកម្ពុជា ហេីយជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយល់ព្រមអនុញ្ញាតឲ្យគណបក្សប្រឆាំង វិលចូលរួម ឆាកនយោបាយវិញ ជាពិសេសការបោះឆ្នោតខាងមុខនេះ ត្រូវតែមានវត្តមានលោកសម រង្ស៊ីនិង គណបក្សសង្គ្រោះជាតិរបស់លោក។
ការអះអាងរបស់លោក សម រង្ស៊ីបែបនេះ ចំពេលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​ប្រកាស​ជា​ផ្លូវការ កំណត់​យក​ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.. កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មេសា ក៏​បាន​បង្ហាញ​ពី​ចំនួន​អាសនៈ​នៃ​មណ្ឌល​នីមួយៗ នៅ​ទូទាំង​រាជធានី​ខេត្ត គឺ​កើន​ឡើង​ដល់​ចំនួន ១២៥​អាសនៈ លើស​ពី​កាល​បោះឆ្នោត នីតិកាល​ទី​៥ ដែល​មាន​ចំនួន ១២៣​អាសនៈ។ ចំនួន​កើន​ឡើង​បន្ថែម ២​អាសនៈ​នេះ គឺ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើន​ដល់​ទៅ​ ៣​អាសនៈ។
នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ដែរ គ.. ក៏បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​ចង់​ចូលរួម​យក​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះឈ្មោះ ដើម្បី​ទទួល​ប័ណ្ណ​សំគាល់​ខ្លួន​ពី ​គ..ប។ គ.. នឹង​ចាប់ផ្ដើម​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា រហូត​ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ខាងមុខ។
ទាក់ទងនឹងការអះអាងជាថ្មី របស់លោកសម រង្ស៊ីខាងលេីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ចាក់កន្លងមកថា គណបក្សសង្គ្រោះជាតិដែលស្លាប់បាត់ហេីយនោះ មិនអាចរស់ឡេីង វិញបានឡេីយ ហេីយលោកនាយករដ្ឋមន្ត្រី ថែមទាំងបានហៅ លោកសម រង្ស៊ីនិងលោក កឹម សុខា ថាសុទ្ធតែពួក "អាក្បត់ជាតិ"៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger