សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 12, 2018

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជាបានជូនដំណឹង​ទៅ ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្នអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា វីល្លៀម ហៃដធ៏ ដែលមានភរិយា
ជាជនជាតិខ្មែរ។

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បានជូនដំណឹង​ទៅ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្នអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​មនុស្ស​ដែល​លោក​អះអាង​ថា មានផែនការបង្កសំឡេងផ្ទុះ​នៅ​ភ្នំ​ពេញ ឬ​ក៏​នៅ​ខេត្ត​សៀមរាប។
នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្ថានទូត​អាមេរិក បាន​ជូន​ដំណឹង ថា ខ្លួន​នឹង​បិទទ្វារស្ថានទូត​ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា​ខាង​មុខ​នេះ ចំ​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ហើយ​ក៏​បាន​ណែ​នាំ​​ទៅ​បុគ្គលិក​របស់​ខ្លួន ឲ្យ​ប្រុងប្រយ័ត្នពីសុវត្តិភាព​ផង​ដែរ។ ស្ថានទូត​អាមេរិក​បាន​ចេញ​សារ​ព្រមានជាមុន​បែប​នេះ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក ​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ក្រុម​មនុស្ស ដែល​លោក​ថា ប៉ុនប៉ងបង្កសំឡេងផ្ទុះ​នៅ​រាជធានី​ភ្នំ​ពេញ និង​នៅ​ខេត្ត​សៀមរាប អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ចោទជាសាធារណៈថា រណសិរ្ស​មួយ​ដឹក​នាំ​ដោយ​លោក សម សេរី ដែល​មានមូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស មាន​គម្រោង​បង្កសំឡេងផ្ទុះ​នោះ​។
ទោះជាយ៉ាងណា លោក សម សេរីដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក បានបដិសេធ ការចោទប្រកាន់ខាងលេីនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger