សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 19, 2018

កង​កម្លាំង​សន្តិសុខ​ដល់​ទៅ ១០​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​អំឡុង​ពេល​បោះឆ្នោត​ជាតិ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រសួងមហាផ្ទៃឲ្យដឹងថា កង​កម្លាំង​សន្តិសុខ​ដល់​ទៅ ១០​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​អំឡុង​ពេល​បោះឆ្នោត​ជាតិ​នា ខែកក្កដា ​ខាង​មុខ​នេះ បេីទោះ បីជាវាសនាគណបក្សសង្គ្រោះជាតិ មិនទាន់ដឹងចានឹងត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតក្នុង ការបោះ ឆ្នោតនោះដែរឬទេ ខណះការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រនេះ នៅសល់តែ១០០ថ្ងៃ ទៀត ប៉ុណ្ណោះ។
​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ដែលបានថ្លែង​ក្នុងវគ្គបណ្តុះ បណ្តាលថ្នែកសន្តិសុខមួយកាលពីម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​កម្លាំងនគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុ​ប​រហូត​ដល់ ​៨ម៉ឺននាក់ ​រួមទាំងមា​នកម្លាំងប្រជាការពារ​ប្រមាណ ២ម៉ឺន​នាក់បន្ថែម​ទៀត ដើម្បី​ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។
គម្រោង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​ការ​បោះ​ឆ្នោត​មើល​ឃើញ​ថា ខុស​ទៅ​នឹង​ច្បាប់​បោះឆ្នោត ហើយ​ជំរុញ​ឲ្យ​ការ​ចំណាយ​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ កាន់​តែ​រីក​ធំ​ឡើង។
នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី  បានពន្យល់ថា ច្បាប់​បោះឆ្នោត បាន​កំណត់​
ឲ្យ​ប្រើ​ប្រាស់​កម្លាំង​ការពារ​ត្រឹម​តែ ៣​នាក់​ប៉ុណ្ណោះ សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​មួយ ដោយ​ក្នុង​នោះ កម្លាំង​ប្រដាប់​អាវុធ​មួយ​រូប បោះ​ទីតាំង​ការពារ​នៅ​ខាង​ក្រៅ​បរិវេណ​ការិយាល័យ និង ២​នាក់​ទៀត ត្រូវ​ការពារ​ខាង​ក្នុង​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត​ដោយ​ពុំ​តម្រូវ​ឲ្យ​កាន់​អាវុធ​នោះ​ឡើយ។
ករណីនេះ លោក គន្ធាមី បញ្ជាក់ថា ការប្រើកម្លាំង​ការពារ​សុវត្ថិភាព​អ្នកបោះឆ្នោតរហូតដល់​ ១០ម៉ឺននាក់ នៅ​ទូទាំង​ប្រទេស អាចធ្វើឲ្យ​ប៉ះពាល់​​ដល់​​អារម្មណ៍​អ្នកបោះឆ្នោត និងខាតថវិកាជាតិ ទៅវិញ​។
លោក​បញ្ជាក់ថា៖ «ការដែលដាក់កម្លាំងសន្តិសុខច្រើនលើសលុបនេះ ក៏មិនមែនជាចំណុចល្អទេជាចំណុចដែលប៉ះពាល់អារម្មណ៍អ្នកបោះឆ្នោ ហើយការងារហ្នឹងដែលគាត់ចុះទៅធ្វើ ការមួយថ្ងៃ ថ្ងៃបោះឆ្នោត ថ្ងៃរាប់សន្លឹកឆ្នោត ត្រូវចំណាយថវិកា លុយបេសកម្ម លុយមានរបប របស់គាត់»
ចំនួន​កងកម្លាំង១០ម៉ឺននាក់ ដែលរដ្ឋាភិបាល​គ្រោងដាក់​​ការពារប្រជាពលរដ្ឋអំឡុង​ពេលបោះឆ្នោត ថ្នាក់ជាតិនេះ មានការកើនឡើង​ពាក់កណ្តាល បើធៀបនឹងកម្លាំងដាក់ការពារប្រជាពលរដ្ឋ បោះ ឆ្នោត​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​។
ការបោះឆ្នោតថ្នាក់ជាតិ​កាលពីឆ្នាំ២០១៣ ​ក្រុមបាតុករបាន​ដុត​រថយន្ត​កង​រាជអាវុធហត្ថ​ចំនួន​ ២​​គ្រឿង​​កម្ទេច​ទាំងស្រុងនៅមុខ​វត្តស្ទឹងមានជ័យ ក្រោយពីពួកគេចោទថាមានភាពមិនប្រក្រតីអំឡុង ពេលបោះឆ្នោត​នោះ​។
ម្យ៉ាងទៀត​ការប្រកាសពីការដាក់ពង្រាយកងកម្លាំងសន្តិសុខដ៏ច្រេីន ក្នុងអំឡុងពេលបោះឆ្នោត ជាតិខាងមុខនេះ ខណះវាសនារបស់គណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានមេីលឃេីញ ថាអាចចូលរួមប្រកួតក្នុងការបោះឆ្នោតនេះនៅឡេីយទេ៕  

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger