សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 2, 2018

លោក ឡាយ វណ្ណៈ នៅតែបន្តបដិសេធថារូបលោកនិងបង ប្រុសរបស់លោកមិនបានធ្វេីអំពេីបាបសម្លាប់អ្នកនាងចេវ សុវឌ្ឍនា ដូចការចោទប្រកាន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកឡាយ វណ្ណះ ត្រូវបានចាប់វ៉ៃខ្នោះ នៅតាមដងផ្លូវ នៅក្រុងដូនកែវ ខេត្តតាកែវ
កាលពីរសៀលម្សិលមិញ។

(ភ្នំពេញ)៖ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅតែបន្តបដិសេធថារូបលោកនិងបង ប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធមិនបានធ្វេីអំពេីបាបសម្លាប់អ្នកនាងចេវ សុវឌ្ឍនា​ដូចការ ចោទប្រកាន់នោះទេ។
លោក ឡាយ វណ្ណះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកដល់នាយកដ្ឋាន ព្រហ្មទណ្ឌ នៃអគ្គស្នងការ នគរបាលជាតិ ក្រសួងមហាផ្ទៃនៅម៉ោង៧យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ដើម្បីសាក សួរជុំវិញករណីឃាតកម្មអាថ៌កំបាំង សម្លាប់ស្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនាដែលលោកសារភាពថា ជាគូកំណាន់របស់លោកអស់រយះពេល១ឆ្នាំមកហេីយ។
ប៉ុន្តែយោងតាមប្រភពពីក្រសួងមហាផ្ទៃនៅមុននេះបន្តិចបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌនៃ នាយកដ្ឋានព្រហ្មទណ្ឌបានសួរចំលេីយលោកឡាយ វណ្ណះស្ទេីរពេញមួយយប់ តែលោកឡាយ វណ្ណះនៅតែមិនព្រមឆ្លេីយសារភាពថា លោកជា ឃាតក សម្លាប់អ្នកស្រី ចេវ សុវឌ្ឍនានោះ ឡេីយ។
លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរ តំណែងប្រធានបក្សខេត្ត នៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
ហេតុការណ៍ចាប់ខ្លួនលោក ឡាយ វណ្ណៈ គឺកម្លាំងសមត្ថកិច្ចមានគ្នា៤-៥រថយន្ត បានឃាត់រថយន្ត របស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញ ហើយក៏នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានី ភ្នំពេញ។
ដីកាបញ្ជាឲ្យចូលខ្លួនដែលចេញដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជា៖ ឲ្យកម្លាំង សមត្ថកិច្ចនាំខ្លួន លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីត អភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី សាកសួរពីដំណើររឿង ឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិ ផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ឡាយ វណ្ណៈ សារភាពតាមហ្វេសប៊ុកថា លោកមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរូបភាពចងកក្នុងវីឡាមួយកន្លែង នៅក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ក៏ប៉ុន្តែលោកបដិសេធថាមិនបាន សម្លាប់រូបនាង នោះទេ។
លោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ហើយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការស្លាប់ របស់អ្នកស្រី ចេវ សុវឌ្ឍនា។ ជនសង្ស័យ៥នាក់ផ្សេងទៀត រួមមាន លោក ឡាយ ណារិទ្ធ ស្នងការ រងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ។
អ្នកទាំង៦នាក់នេះកំពុងស្ថិតនៅក្នុងការសួរចំលេីយរបស់មន្ត្រីនគរបាលក្រសួងមហាផ្ទៃនៅឡេីយ ហេីយតុលាការក៏មិនទាន់ចោទប្រកាន់ពួកគេតាមផ្លូវច្បាប់នៅឡេីយដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger