សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 9, 2018

គ.ជ.ប.​ប្រតិកម្មទៅ​លោកសម រង្ស៊ី ដែលអំពាវនាវកុំឲ្យពលរដ្ឋ ចេញទៅបោះឆ្នោត ជាតិខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បាន​ប្រតិកម្មទៅ​លោកសម រង្ស៊ីមេដឹក នាំ បក្សប្រឆាំងនៅក្រៅប្រទេស និងបុគ្គល​មួយ​ចំនួនទៀត ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​នានា​ដែល​ស្ថាប័ន​នេះ​ហៅ​ថា «ខុស​ពី​គន្លង​ច្បាប់» ដែល​ជា​ការ​ឆ្លេីយតបទៅអតីត​មេដឹកនាំ​បក្ស​ប្រឆាំងរូបនេះ ដែល​បាន​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ ថ្ងៃ ទី​ ២៩ កក្កដា ខាង​មុខ។
អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នោះ បាន​អំពាវ​នាវ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​​នេះ ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត ប្រសិន​បើ​អតីត​បក្ស​ប្រឆាំង​មួយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នោះ។
ឆ្លេីយតបនឹងការអំពាវនាវនេះ គ.ជ.ប. ចេញ​សេចក្ដី​ប្រកាស​ព័ត៌មានមួយ​នៅ​ថ្ងៃ​នេះ ដោយបាន​ចាត់​ទុក​សកម្មភាពរបស់​លោក សម រង្ស៊ី នេះខុស​ទៅ​នឹង​គន្លង​ច្បាប់ ដែល​គ.ជ.ប. យោង​ទៅ​ដល់​ការ​ផាក​ពិន័យ​នានា​ផង​ដែរ។
នៅក្នុង ​សេចក្ដី​ប្រកាស​ព័ត៌មានដដែល គ.ជ.ប. បាន​អំពាវ​នាវទៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត និងក្រុម​អ្នក​ឃ្លាំ​មើល​ជាតិ-អន្តរ​ជាតិ ចូល​រួម​សង្កេត​ការណ៍ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយមិនចាំបាច់ស្តាប់តាមការអំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger