សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 12, 2018

ធនាគារ​ពិភព​លោក​ព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រក្សា​បាន​ភាពរឹងមាំ​តែភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះ​ឆ្នោត​អាចប៉ះ ពាល់ដល់សេដ្ឋកិច្ចជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ធនាគារ​ពិភព​លោក បង្ហាញ​តាម​រយៈ​របាយការណ៍​ថ្មី​មួយ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​តែបន្ដរឹងមាំ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ព្រ​មាន​ផង​ដែរ​ ពីភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់
​ជាតិ​ខាង​មុខ​ថា អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នេះ។
​ក្នុង​របាយការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា «បង្កើន​សក្តានុពល» ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក បាន​ព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​រក្សា​បាន​ភាពរឹងមាំ​របស់​ខ្លួន​ជា​មួយ​សន្ទុះ ៦,៩ភាគរយ នៅ​ឆ្នាំ​២០១៨  បើ​ធៀប​នឹង​កំណើន​៦,៨ភាគរយ​កាលពី​ឆ្នាំ​មុន។
​ធនាគារ​ពិភព​លោក​គូសបញ្ជាក់​ថា ការ​នាំ​ចេញ​ផលិត​ផល​វាយ​នភណ្ឌ និង​សម្លៀកបំ​ពាក់ បាន​ថយល្បឿនពី​ចំនួន ៨,៤ភាគរយ នៅ​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម ៧,៧ភាគរយ​នៅ​ឆ្នាំ​មុន ហើយ​ការរក​ឃើញ​បែប​នេះ គឺស្រប​ពេល​សហគមន៍​អឺរ៉ុបនិង​អាមេរិក បាន​ព្រ​មាន​កាត់​ផ្ដាច់ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា ជុំ​វិញ​ភាពចម្រូងចម្រាស់​នៃ​បញ្ហា​នយោបាយ​ក្រោយ​រំលាយ​បក្ស​ប្រឆាំង។
ដើម្បី​ទូទាត់ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កាត់​ដេរ ធនាគារ​ពិភព​លោក​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ទាក់​ទាញការ​វិនិយោគ និង​កំណើន​ភ្ញៀវ​ទេសចរ​ចិន បង្កើន​ផលិត​ផល​កសិកម្ម វិស័យ​សំណង់ និង​អចលន​ទ្រព្យ ការ​ប្រមូល​ពន្ធ និង​ការ​កំណត់​ពិដានការប្រាក់​ត្រឹម ១៨ភាគរយ​ជា ដើម។ បន្ថែម​លើ​នេះ រដ្ឋាភិបាល ក៏​បាន​ងាក​ទៅ​រកទី​ផ្សារ​ចិន ក្រោយ​រងការព្រ​មាន​ទណ្ឌកម្មពី សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។
​ប្រធាន​សេដ្ឋកិច្ច​វិទូ​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់​អា​ស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិច លោក ស៊ុឌៀ សេតទី មាន​ប្រសាសន៍ថា អត្រា​កំណើន ៦,៩ភាគរយ​នេះ គឺ​ធ្វើ​តាម​ការព្យាករណ៍ ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត ប៉ុន្ដែ លោក​ព្រ​មាន​ថា បើសិន​បញ្ហា​នយោបាយ ឬ​ការ​បោះ​ឆ្នោត​ជួប​បញ្ហា​ណា​មួយ​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​នេះ​ផង​ដែរ។
​លោក​ថា៖ «ក្នុង​ករណី​កម្ពុជា យើង​សន្និដ្ឋានថា ការ​បោះ​ឆ្នោត នឹង​កើត​ឡើង​តាម​ការ​គ្រោង​ទុក ដែល​គេ​នឹង​មិន​បង្កអស្ថិរភាព​ដល់​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ក្លា​នោះ​ទេ។ ប៉ុន្ដែ និយាយ​ដូច​នេះ វា​ក៏​ប្រាកដជា​មាន​លទ្ធភាព ដែល​អាច​នឹង​មាន​អស្ថិរភាព​ជាក់​ស្ដែង កើត​ចេញ​ពីការ​បោះ​ឆ្នោត​នោះ​ទេ ហើយ​ជាការ​ពិត វា​នឹង​ប៉ះពាល់ទស្សនវិស័យ​សេដ្ឋកិច្ច ដូច​ដែល​អ្នក​លើក​ឡើង គឺ​តាម​រយៈ​ការ​វិនិយោគ»
​ ទោះ​បី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករថា បន្ដភាពរឹងមាំ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះក្តី ប៉ុន្ដែ ចំពោះ​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​វិញ ត្រូវ​បាន​ប្រទេស​លោក​សេរី វាយ​តម្លៃ​ថា កំពុង​ធ្លាក់​ចុះ និង​ពោរ​ពេញ​ដោយ​រិតត្បិត។
សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​នាំ​មុខ​គេ ដែល​បាន​ព្រ​មាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច លើ​កម្ពុជា បើសិនជា​រដ្ឋាភិបាល​មិន​ស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​នោះ​។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជារឿយៗបានឆ្លេីយតបចំពោះការព្រមានដាក់ទណ្ឌកម្ម ទាំងនេះថា គឺជាការដាក់ <<ទណ្ឌកម្មខ្យល់>>

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger