សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 19, 2018

អតីតបុគ្គលិកស្ថានទូតអាមេរិកទាមទារឱ្យស្ថានទូត​​បង្ហាញ ភស្តុតាងអំពីមូលហេតុ​នៃការបណ្តេញចេញពីការងារ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អតីតបុគ្គលិក ​នៃស្ថានទូតអាមេរិកចំនួន២០នាក់ បានមកតវ៉ានៅមុខស្ថានទូត
អាមេរិក នាព្រឹកមិញនេះ។
 
អតីតបុគ្គលិក ​នៃស្ថានទូតអាមេរិកចំនួន២០នាក់ បានមកតវ៉ានៅមុខស្ថានទូតប្រទេស មហា អំណាចមួយនេះ នៅភ្នំពេញដេីម្បីទាមទារប្រាក់អត្ថប្រយោជន៏ការងារ និងអះអាងថាពួកគេ ត្រូវបានបណ្តេញចេញពីការងារដោយអយុត្តិធម៌។
ក្រោពីការតវ៉ានៅមុខស្ថានទូតរួច អតីតបុគ្គលិក​ស្ថានទូតអាមេរិកចំនួន៦នាក់ ដែលបានទៅដាក់ ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២ តំណាងឱ្យអតីតបុគ្គលិក​ទាំង៣២​នាក់ ដែលរងការបណ្តេញចេញពីការងារ រយះពេល៣ខែកន្លងមកនោះ បានប្រកាសឱ្យ​ស្ថានទូត អាមេរិក បង្ហាញភស្តុតាង​ច្បាស់លាស់ ដល់ពួកគាត់ អំពីមូលហេតុ​នៃការបណ្តេញចេញពីការងារ នេះ។
ការលើកឡើងរបស់ អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលត្រូវបណ្ដេញពីការងារនេះ បានធ្វើឡើង នៅ​រសៀល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពួកគាត់​បានបន្ដមកដាក់ញ្ញត្តិនៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២។​
​អតីតបុគ្គលិកស្ថានទូតអាមេរិក បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំ ដើម្បីឱ្យអស់មន្ទិលសង្ស័យ គឺសូមឱ្យស្ថានទូតអាមេរិកបង្ហាញភស្តុតាង ដែលបានចោទប្រកាន់ឡើងវិញ ហើយស្រាវជ្រាវ ឯកសារ​ទាំងអស់ឡើងវិញ ពីព្រោះការចោទប្រកាន់​ វាហាក់ដូចជាអាថ៌កំបាំងមួយអញ្ចឹង ដើម្បី ឱ្យមានតម្លាភាពទាំងអស់គ្នា ត្រូវបង្ហាញអ្វីដែលបានចោទ ប្រកាន់មកលើយើងតាំងអស់គ្នា
ដើម្បី ឱ្យដឹងអ្នកណាខុសអ្នកណាត្រូវ»
បន្ទាប់ពីការដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួចហើយនោះ ពួកគាត់បាន ទទួលការឆ្លើយតប​ពីក្រសួងវិញ ដោយកំណត់យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងនឹងអញ្ជើញពួកគាត់ទាំង២៧នាក់ ដែលមានស្នាមមេដៃក្នុងញត្តិមកជួបគ្នា ដើម្បីធ្វើការ ដោះស្រាយជាថ្មីម្ដងទៀត។ តែទោះជាយ៉ាងណា អតីតបុគ្គលិកស្ថានទូតអាមេរិក ​​បានបន្តថា ពួកគាត់នឹងតវ៉ារហូតទទួលបានផ្លែផ្កាជាវិជ្ជ​មានណាមួយ ដល់ពួកគាត់ទាំងអស់គ្នា ប្រសិនបើគ្មាន ការដោះស្រាយណាមួយ ​​ពួកគាត់​នឹងមិនបញ្ឈប់នូវការតវ៉ានោះទេ។
ជាមួយគ្នានេះ អតីតបុគ្គលិក បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក William A. Heidt ពិចារណាចំពោះការបណ្តេញពួកគេចេញពីការងារ ដោយពួកគេអះអាងថាវាជា ភាព អយុត្តិធម៌មួយ ដែលការបណ្តេញចេញពីការងារនេះ គ្មានភស្តុតាង គ្មានហេតុផល ហេីយមិនអាច ទទួលយកបានឡេីយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger